Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ ព្រមានថា អ៊ុយក្រែនត្រូវតែទទួលបានការគាំទ្ររយៈពេលវែង

បានផុស

នៅ

បណ្តាប្រទេសលោកខាងលិច ត្រូវតែត្រៀមខ្លួនដើម្បីផ្តល់ការគាំទ្ររយៈពេលវែង ដល់អ៊ុយក្រែន ខណៈរុស្ស៊ីមិនបង្ហាញសញ្ញានៃការបន្ធូរដៃនោះទេ។ នេះបើតាមសម្តីអគ្គលេខាធិការអង្គការណាតូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jens Stoltenberg បានប្រាប់ BBC ថា ការគាំទ្រផ្នែកយោធា នឹងធានាដល់ការរស់រានមានជីវិតរបស់អ៊ុយក្រែនជាប្រទេសអធិបតេយ្យ និងបង្ខំឲ្យរុស្ស៊ីអង្គុយចុះ ហើយចរចាដើម្បីបញ្ចប់សង្គ្រាម។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំ​រុស្ស៊ី បាន​ចោទ​លោកខាងលិច​ថា កំពុង​ប្រើ​អ៊ុយក្រែន​ដើម្បីបំផ្លាញ​ប្រទេស​ខ្លួន។ 

នៅថ្ងៃចូលឆ្នាំសកល មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានវាយប្រហារអ៊ុយក្រែន។

លោក Stoltenberg បានប្រាប់កម្មវិធី World at One របស់វិទ្យុប៉ុស្តិ៍លេខ៤ថា កម្មវិធីកែនទ័ពមួយផ្នែករបស់រុស្ស៊ី ដែលបញ្ជាកាលពីខែកញ្ញា បានបង្ហាញថា ទីក្រុងមូស្គូគ្មានបំណងចង់បញ្ចប់សង្រ្គាមនៅពេលនេះនោះទេ។

លោកបន្តថា “កងកម្លាំងអ៊ុយក្រែនមានសន្ទុះអស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែយើងក៏ដឹងដែរថា រុស្ស៊ីបានប្រមូលផ្តុំកងកម្លាំងជាច្រើនទៀត ដែលភាគច្រើននៃពួកគេឥឡូវនេះកំពុងហ្វឹកហាត់។ អ្វីទាំងអស់បង្ហាញថា ពួកគេត្រៀមខ្លួនដើម្បីបន្តសង្រ្គាម ហើយក៏ព្យាយាមបើកការវាយលុកថ្មីផងដែរ”។

លោក Stoltenberg គូសបញ្ជាក់ថា “យើងត្រូវផ្តល់ការគាំទ្រដល់អ៊ុយក្រែនឥឡូវនេះ រួមទាំងការគាំទ្រផ្នែកយោធាផងដែរ ពីព្រោះនោះជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ីថា ពួកគេត្រូវតែអង្គុយចុះ និងចរចាដោយស្មោះត្រង់ និងគោរពអ៊ុយក្រែនជាប្រទេសឯករាជ្យអធិបតេយ្យភាពនៅអឺរ៉ុប។ អ្វីដែលយើងដឹងគឺថា អ្វីដែលអ៊ុយក្រែនអាចសម្រេចបាននៅជុំវិញតុនោះ គឺពឹងផ្អែកទាំងស្រុងលើកម្លាំងនៅលើសមរភូមិ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក Zelensky ថា ទ័ពរុស្ស៊ីកំពុងភ័យ ព្រោះពួកគេកំពុងចាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធិផលវត្តត្រពាំងស្នោរ ក្នុងខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ២៤ នាទីutes មុន

ក្រសួងការងារ​ កំពុង​បង្កើត​កម្លាំង​ពលកម្ម​ជំនាញ​លើ​វិស័យ​បច្ចេកទេស, ​ឧស្សាហកម្ម ជា​ពិសេស​ការ​ពង្រឹងលើវិស័យ​TVET

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជាចុះបញ្ជីក្រុមហ៊ុនជប៉ុនចំនួន ៩០ កើនឡើងជាង ២០ភាគរយ ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

ជប៉ុននឹងបន្តជួយដល់ខេត្តសៀមរាប លើការអនុវត្តគម្រោងទីក្រុងសៀមរាបឆ្លាតវៃ ដំណាក់កាលទី២

ហាងលក់ទំនិញចិន​
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិនទំនងបង្កើនការនាំចូល​ស្បៀងពីអឺរ៉ុប អាមេរិក​​ឡាទីន ជំនួសអាមេរិក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

សន្តិសុខសង្គម៧ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

មុនីរស្មី
ជីវិតកម្សាន្ដ១២ ម៉ោង មុន

មុនីរស្មី សង្ឃឹមថា ករណីរបស់ខ្លួន ជាសារមួយដាស់តឿនដល់មនុស្សគ្រប់រូប បញ្ឈប់នូវការបៀតបៀនគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម