Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ប្រាប់ ចិន ថា សង្គ្រាមមិនដែលជាជម្រើសដោះស្រាយបញ្ហានោះទេ

បានផុស

នៅ

ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បានអំពាវនាវឲ្យមានការសន្ទនាជាមួយប្រទេសចិន អំឡុងការថ្លែងសុន្ទរកថាឆ្នាំថ្មីរបស់លោកស្រីនៅឯការិយាល័យប្រធានាធិបតីកាលពីថ្ងៃអាទិត្យ អមជាមួយនឹងអនុប្រធានាធិបតី Lai Ching-te ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសុន្ទរកថានោះលោកស្រី Tsai ក៏បានកត់សម្គាល់ផងដែរថា សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ គឺជាការទទួលខុសត្រូវរបស់ភាគីទាំងអស់ដែលពាក់ព័ន្ធនៅក្នុងតំបន់ ។

លោកស្រីបាន​និយាយ​ថា សង្គ្រាម​មិន​ដែល​ជា​ជម្រើស​សម្រាប់​ការ​ដោះស្រាយ​បញ្ហា​នោះ​ទេ ។ មនុស្សកាន់តែច្រើនអាចរីករាយនឹងសុវត្ថិភាព និងសុខុមាលភាពបានតែតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការក្រោមគោលដៅតែមួយនៃការលើកកម្ពស់ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ។

នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានក្នុងស្រុកថា តើលោកស្រីគិតយ៉ាងណាចំពោះប្រធានាធិបតីចិន Xi Jinping អំពីការបង្រួបបង្រួមជាតិមាតុភូមិពេញលេញនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់គាត់កាលពីពេលថ្មីៗនេះ ។ លោកស្រី Tsai បានឆ្លើយថា លោក Xi កំពុងប្រើសំដីទន់ភ្លន់មកកាន់កោះតៃវ៉ាន់ ។

ប៉ុន្តែលោកស្រីក៏ត្រូវតែរំឭកដល់ប្រជាជនដែរថា សកម្មភាពរបស់យោធាចិននៅជិតកោះតៃវ៉ាន់ មិនអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ ហើយយើងតែងតែប្រុងជើងការជានិច្ច រាល់ទង្វើឈ្លានពានណាមួយរបស់ចិន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ចិន តែងតាំង រដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Wang Yi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានជាតិ៤ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម