ព័ត៌មានអន្ដរជាតិ
ពេទ្យ ចិន លុបចោលការសប្បាយថ្ងៃឆ្លងឆ្នាំ ដើម្បីយកពេលមើលថែអ្នកជំងឺ ចំពេលកូវីដរាលដាលខ្លាំង
មន្ទីរពេទ្យជាច្រើននៅទីក្រុងនានារបស់ប្រទេសចិន បានលុបចោលការឈប់សម្រាកថ្ងៃឆ្លងឆ្នាំសកលរបស់ខ្លួន ដោយយកពេលនៅមើលថែអ្នកជំងឺជំនួសវិញ ស្របពេលកំពុងមានការរាលដាលនៃជំងឺកូវីដ ១៩ ។

មិនត្រឹមតែមិនបានឈប់សម្រាកជួបជុំគ្រួសារនោះឡើយ គ្រូពេទ្យជាច្រើននាំគ្នាធ្វើការងារថែមម៉ោងទៀតដើម្បីបង្កើនប្រសិទ្ធភាពគោលនយោបាយបង្ការជំងឺរាតត្បាត និងធានាការព្យាបាលដល់អ្នកជំងឺ ។
បើយោងតាមសារព័ត៌មានបានចុះផ្សាយ មន្ទីរពេទ្យទាំងនោះមានដូចជា ពេទ្យ Third Municipal ក្នុងទីក្រុង Qinhuangdao នៃខេត្ត Hebei ភាគខាងជើងប្រទេសចិន, មន្ទីរពេទ្យក្នុងខេត្ត Shanxi, ខេត្ត Hunan, ខេត្ត Jiangsu, ខេត្ត Shaanxi និងខេត្ត Heilongjiang ជាដើម ។

គួរឱ្យដឹងថា ស្ថានភាពជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្នក្នុងប្រទេសចិន គឺនៅតែមិនទាន់មានភាពធូរស្បើយប៉ុន្មានឡើយ ទោះបីជាពេលថ្មីៗនេះ រដ្ឋាភិបាលចិនប្រកាសលើកលែងច្បាប់រឹតបន្តឹងកូវីដ ១៩ ក៏ដោយ ។ ម្យ៉ាងទៀត ការធ្វើដំណើរចេញទៅក្រៅប្រទេសរបស់ជនជាតិចិន គឺនៅតែទាមទារលទ្ធផលនៃការធ្វើតេស្តដដែល ៕
ប្រែសម្រួលដោយ ៖ រតនៈ
ប្រភព ៖ Global Times
ចុចអាន ៖ តៃវ៉ាន់ ប្រាប់ ចិន ថា សង្គ្រាមមិនដែលជាជម្រើសដោះស្រាយបញ្ហានោះទេ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ