ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន បណ្តេញសេនាប្រមុខ ចេញពីតំណែង
ប្រទេសកូរ៉េខាងជើង បានបញ្ចប់តំណែងលោក Pak Jong Chon ដែលជាមន្ត្រីយោធាដ៏មានឥទ្ធិពលលំដាប់ទីពីរបន្ទាប់ពីមេដឹកនាំ គីម ជុងអ៊ុន។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យទី០១ខែមករាថា លោក Pak ដែលជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃគណបក្សពលករកំពុងកាន់អំណាច និងជាលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស ត្រូវបានជំនួសតំណែងដោយលោក Ri Yong Gil នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ របស់គណៈកម្មាធិការនេះកាលពីសប្តាហ៍មុន។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងហេតុផលសម្រាប់ការផ្លាស់ប្តូរនេះទេ ថ្វីបើទីក្រុងព្យុងយ៉ាង តែងតែធ្វើការរុះរើថ្នាក់ដឹកនាំរបស់ខ្លួនជាប្រចាំក៏ដោយ។

គណៈកម្មាធិការយោធាមជ្ឈិមបក្ស ដែលដឹកនាំដោយលោក គីម ត្រូវបានគេចាត់ទុកថា ជាស្ថាប័នធ្វើការសម្រេចចិត្តផ្នែកយោធាដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនេះ ពោលគឺខ្លាំងជាងក្រសួងការពារជាតិទៅទៀត។
ការជំនួសតំណែងលោក Pak បានកើតឡើងចំពេលលោក គីម អំពាវនាវឲ្យមានការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបថ្មី និងឃ្លាំងអាវុធនុយក្លេអ៊ែរកាន់តែធំ ដើម្បីប្រឆាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលជាគន្លឹះនៃយុទ្ធសាស្ត្រការពារជាតិប្រចាំឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក Pak បានឡើងឋានៈយ៉ាងឆាប់រហ័សពីមេបញ្ជាការកងកាំភ្លើងធំផ្កាយមួយក្នុងឆ្នាំ២០១៥ ទៅជាឧត្តមសេនីយ៍ផ្កាយបួនក្នុងឆ្នាំ២០២០ ដោយទទួលបានកិត្តិយសសម្រាប់ការរួមចំណែកដល់វឌ្ឍនភាពក្នុងបច្ចេកវិទ្យាមីស៊ីលរយៈចម្ងាយខ្លីរបស់ប្រទេស។
នៅចុងឆ្នាំ២០២០ លោក Pak ត្រូវបានដំឡើងឋានៈទៅកាន់ការិយាល័យនយោបាយ និងទទួលបានងារជាសេនាប្រមុខ ដែលជាឋានៈយោធាខ្ពស់បំផុតក្រោមការដឹកនាំរបស់លោក គីម ហើយបានក្លាយជាសំឡេងនាំមុខគេកាលពីខែវិច្ឆិកាឆ្នាំមុន ប្រឆាំងនឹងសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ