Connect with us

ព័ត៌មានអន្ដរជាតិ

បាតុករនីហ្សេរីយ៉ារាប់ម៉ឺននាក់សម្រុកចូលលួចស្បៀងអាហារទាំងបាវៗពីឃ្លាំងស្តុកដោយចោទថា រដ្ឋាភិបាលលាក់ទុក (មានវីដេអូ)

បានផុស

នៅ

មនុស្សរាប់ម៉ឺននាក់ត្រូវបានគេឃើញចូលលុកលុយរើកកាយក្នុងឃ្លាំងស្តុកជំនួយស្បៀងអាហារមួយក្នុងប្រទេសនីហ្សេរីយ៉ាចំពេលមានភាពវឹកវរកាន់តែខ្លាំងឡើងនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។

ឃ្លាំងដែលមានទីតាំងនៅទីក្រុង Jos ត្រូវបានកំណត់គោលដៅកាលពីចុងសប្តាហ៍បន្ទាប់ពីក្រុមបាតុករខឹងសម្បាបានចោទប្រកាន់រដ្ឋាភិបាលថាបានលាក់ជំនួយស្បៀងអាហារពីពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីដេអូបង្ហាញថា មនុស្សម្នានាំគ្នាឡើងដំបូលឃ្លាំងដោយរុះរើដំបូលហើយបន្ទាប់មកបោះបាវច្រកស្បៀងអាហារទៅឲ្យហ្វូងមនុស្ស។

ឃ្លាំងនៅទីក្រុង Jos គឺជាឃ្លាំងមួយក្នុងចំណោមឃ្លាំងស្រដៀងគ្នាដែលត្រូវរងគ្រោះខណៈស្ទើរតែមួយភាគបីនៃរដ្ឋទាំង៣៦របស់ប្រទេសនេះបានរាយការណ៍អំពីការវាយឆ្មក់លើជំនួយស្បៀងអាហារ។

ក្រុមរដ្ឋមន្រ្តីបាននិយាយថា ស្បៀងអាហារនេះមានគោលបំណងជួយដល់អ្នកដែលរងគ្រោះដោយការបិទប្រទេសការពារវីរុសកូរ៉ូណាហើយវាកំពុងស្ថិតក្នុងដំណើរការចែកចាយ។

ប៉ុន្តែចំពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលយ៉ាងខ្លាំងក្លាហើយបន្ទាប់ពីសកម្មជនសន្តិភាពត្រូវបានបាញ់សម្លាប់ ប្រជាជនមិនអាចទិញអាហារបានទេ។

មនុស្សម្នាក់នៅឃ្លាំងស្បៀងអាហារ Jos បានប្រាប់គេហទំព័រ France24 ថា “តើយើងអាចមានរដ្ឋាភិបាលអាក្រក់បែបនេះយ៉ាងដូចម្តេចទៅ ពលរដ្ឋរបស់ពួកគេកំពុងស្លាប់ដោយអត់អាហារហើយតើពួកគេបានលាក់សម្ភារៈជំនួយទាំងនោះពីពលរដ្ឋយ៉ាងដូចម្តេចទៅ?”។

មានភាពអត់ឃ្លានពីព្រោះមានអតិផរណាខ្ពស់នៃតម្លៃស្បៀងអាហារនៅលើទីផ្សារហើយមិនមែនគ្រប់គ្នាសុទ្ធតែអាចទិញបានទេដោយសារកង្វះការងារនិងប្រាក់ឈ្នួលនិងប្រាក់ខែទាប។

យោងតាមរដ្ឋាភិបាលនីហ្សេរីយ៉ាបានឲ្យដឹងថា ជាងពាក់កណ្តាលនៃប្រជាជនរបស់ប្រទេសនេះត្រូវបានបង្ខំឲ្យទទួលយកប្រាក់កម្ចីដើម្បីបង់ថ្លៃអាហារអំឡុងពេលបិទប្រទេសកាលពីដើមឆ្នាំនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម