Connect with us

ព័ត៌មានអន្ដរជាតិ

អត្រាអ្នកអត់ការងារធ្វើនៅ ឥណ្ឌា កើនឡើងខ្ពស់ក្នុងរយៈពេល ១៦ ខែ

បានផុស

នៅ

អត្រាអ្នកអត់ការងារធ្វើរបស់ប្រទេសឥណ្ឌាបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៦ ខែគិតត្រឹមខែធ្នូ ដោយសារការបង្កើតការងារនៅក្នុងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ក៏ដូចជាបរាជ័យក្នុងការរក្សាល្បឿនសេដ្ឋកិច្ចជាមួយនឹងកម្លាំងពលកម្ម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលសម្រាប់តាមដានសេដ្ឋកិច្ចឥណ្ឌា Pvt.Ltd បានឲ្យដឹងថា អត្រាគ្មានការងារធ្វើសរុបនៅឥណ្ឌាកើនឡើងដល់ ៨.៣ ភាគរយ ពោលកើនឡើងពី ៨ ភាគរយនៅក្នុងខែវិច្ឆិកា ។

ការកើនឡើងនៃភាពអត់ការងារធ្វើនេះកើតឡើង ចំពេលដែលតម្រូវការធ្លាក់ចុះ បន្ទាប់ពីរដូវកាលបុណ្យធំៗនៅក្នុងប្រទេស ។ ជាមួយគ្នានោះ សេដ្ឋកិច្ច​ឥណ្ឌា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ ខណៈ​អត្រា​ការ​ប្រាក់​កាន់​តែ​តឹង​តែង​ធ្វើ​ឲ្យ​តម្រូវ​ការ​ទំនិញ និង​សេវាកម្ម​ធ្លាក់​ចុះ ហើយ​ការ​នាំ​ចេញក៏​ធ្លាក់​ចុះថែមទៀត ។

ចំណែកការចំណាយលើការខ្ចីប្រាក់បានកើនឡើងជិត ២.២៥ ភាគរយកាលពីឆ្នាំមុន ដោយសារអតិផរណានៅលើកម្រិតគោលដៅរបស់ធនាគារកណ្តាល ដែលភាគច្រើននៃឆ្នាំ ២០២២ ។

ទន្ទឹមនឹងនោះ ការកើនឡើងនៃភាពអត់ការងារធ្វើ ក៏ជាល្បិចកលជាពិសេសសម្រាប់រដ្ឋាភិបាល ដោយសារប្រតិទិននយោបាយដ៏មមាញឹកនៅក្នុងឆ្នាំនេះ ជាមួយនឹងការបោះឆ្នោតដែលនឹងត្រូវធ្វើឡើងនៅក្នុងរដ្ឋសំខាន់ៗ រួមមាន Karnataka, Madhya Pradesh, Rajasthan និង Telangana ខណៈការបោះឆ្នោតទូទៅនឹងត្រូវធ្វើឡើងនៅរដូវក្តៅឆ្នាំ ២០២៤ ដែលនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានគេរំពឹងថានឹងស្វែងរកអាណត្តិទីបីនៅក្នុងអំណាច ។

ដោយឡែក ជាមួយទិន្នន័យនេះបានបង្ហាញថា អត្រាអ្នកអត់ការងារធ្វើនៅទីក្រុងបានកើនឡើងដល់ ១០.០៩ ភាគរយ កាលពីខែមុន ពី ៨.៩៦ ភាគរយក្នុងខែវិច្ឆិកា ខណៈពេលដែលអ្នកអត់ការងារធ្វើនៅតាមជនបទបានធ្លាក់ចុះមកនៅត្រឹម ៧.៤៤ ភាគរយពី ៧.៥៥ ភាគរយ ៕

ប្រែសម្រួលដោយ ៖ រតនៈ

ប្រភព ៖​ BNN Bloomberg

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អង្គរសង្ក្រាន្តឆ្នាំនេះ នឹងរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដើម្បីទាក់ទាញទេសចរជាតិ-អន្តរជាតិ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ១៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម