Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បាញ់មីស៊ីល សម្លាប់ទាហានរុស្ស៊ីច្រើនបំផុត មិនធ្លាប់មាន (មានវីដេអូ)

បានផុស

នៅ

ទីក្រុងមូស្គូ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី០២ខែមករាថា ទាហាន​រុស្ស៊ី​ជាង​៦០​នាក់ ​ត្រូវ​បាន​សម្លាប់​ក្នុងការ​វាយប្រហារ​ដោយមីស៊ីល​របស់​អ៊ុយក្រែន។ មីស៊ីល​ បាន​វាយប្រហារ​តំបន់​លំនៅដ្ឋាន​បណ្តោះអាសន្ន​មួយ ដែល​ប្រើ​ដោយ​កងកម្លាំង​រុ​ស្ស៊ី​ក្នុង​ទីក្រុង Donbass។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិនិយាយថា ទីតាំងក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk របស់ប្រទេសរុស្ស៊ី ត្រូវបានកំណត់គោលដៅដោយមីស៊ីលចំនួន៦គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធ HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍បន្ថែមថា មីស៊ីលចំនួនពីរគ្រាប់ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែ៤គ្រាប់បានឆ្លងផុត។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក Igor Konashenkov បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា “ជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីលចំនួន៤គ្រាប់ ជាមួយនឹងក្បាលគ្រាប់ផ្ទុះកម្រិតខ្ពស់លើទីតាំងដាក់ពង្រាយបណ្តោះអាសន្ន, ទាហានរុស្ស៊ីចំនួន៦៣នាក់ត្រូវបានសម្លាប់”។

នេះជាការបាត់បង់ជីវិតច្រើនបំផុតដែលត្រូវបានរាយការណ៍ដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងជម្លោះដែលបន្លាយចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំមុន។

ឧត្តមសេនីយ៍ឯក Igor Konashenkov

មុននេះ ការវាយប្រហារត្រូវបានរាយការណ៍ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់សាធារណរដ្ឋប្រជាមានិត Donetsk លោក Daniil Bezsonov ដែលនិយាយថា មីស៊ីល បានកំណត់គោលដៅលើអគារសាលាវិជ្ជាជីវៈមួយ ដែលជាកន្លែងកងទ័ពឈរជើង។

ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន ដែលមិនត្រឹមតែផ្គត់ផ្គង់សព្វាវុធទំនើបៗដល់ទីក្រុងកៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឲ្យយោធាអ៊ុយក្រែននូវព័ត៌មានសម្ងាត់អំពីទីតាំងរបស់កងកម្លាំងរុស្ស៊ីផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក Zelensky ថា ទ័ពរុស្ស៊ីកំពុងភ័យ ព្រោះពួកគេកំពុងចាញ់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម