Connect with us

ព័ត៌មានអន្ដរជាតិ

ណាសា ព្រមានថា ចិន នឹងដណ្តើមយក​​ ទឹកដីនៅ ឋានព្រះចន្ទ (មានវីដេអូ)

បានផុស

នៅ

អភិបាលអង្គការ ណាសា លោក Bill Nelson បាននិយាយថា ប្រទេសចិន អាចព្យាយាមគ្រប់គ្រងទីតាំងដែលសម្បូរធនធានបំផុតនៅលើឋានព្រះចន្ទ ប្រសិនបើខ្លួនឈ្នះការប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក។

អភិបាលអង្គការ ណាសា លោក Bill Nelson
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nelson បាននិយាយនៅក្នុងបទសម្ភាសជាមួយ Politico កាលពីចុងសប្តាហ៍ថា “ជាការពិត! យើងកំពុងស្ថិតក្នុងការប្រកួតប្រជែងនៅទីអវកាស។ ហើយវាជាការពិត! យើងត្រូវប្រយ័ត្នឲ្យបានល្អជាងនេះដែលថា ចិននឹងមិនទៅដល់កន្លែងមួយនៅលើឋានព្រះចន្ទ ក្រោមការដឹកនាំនៃការស្រាវជ្រាវវិទ្យាសាស្ត្រនោះទេ”។

ប្រធានទីភ្នាក់ងារអវកាសអាមេរិករូបនេះបានបន្ថែមថា បញ្ហាគឺថា មានកន្លែងច្រើនណាស់នៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ ដែលគ្រប់គ្រាន់សម្រាប់ការបូមយកទឹក និងអ្វីៗផ្សេងទៀត។

ចំពោះហេតុផលសម្រាប់ការអះអាងរបស់លោក លោកបានលើកឡើងពីសកម្មភាពរបស់ទីក្រុងប៉េកាំង នៅលើភពផែនដី។ លោក Nelson និយាយថា “ប្រសិនបើអ្នកសង្ស័យ សូមក្រឡេកមើលអ្វីដែលចិនបានធ្វើជាមួយប្រជុំកោះ Spratly ជាប្រជុំកោះនៅសមុទ្រចិនខាងត្បូង ដែលត្រូវបានប្រកួតប្រជែងដោយប្រទេសផ្សេងទៀត ប៉ុន្តែជាកន្លែងដែលយោធាចិនបានបង្កើតមូលដ្ឋានទ័ព”។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ ចិនបានក្លាយជាប្រទេសដំបូងគេ ដែលធ្វើការចុះចតយាន នៅផ្នែកឆ្ងាយនៃឋានព្រះចន្ទដែលជាផ្នែកនៃបេសកកម្មមនុស្សយន្ត Chang’e 4 របស់ខ្លួន។ ក្រោយ​មក ខ្លួន​អាច​បញ្ជូន​គំរូ​ព្រះចន្ទ​ត្រលប់​មក​ផែនដី​វិញ។

ទីក្រុងប៉េកាំងនិយាយថា ខ្លួនរំពឹងថា នឹងដាក់មនុស្សម្នាក់នៅលើឋានព្រះចន្ទមុនឆ្នាំ២០៣០ ហើយក្រោយមកទៀតនឹងបង្កើតស្ថានីយស្រាវជ្រាវវិទ្យាសាស្ត្រនៅទីនោះតែម្តង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលអវកាសជាតិចិន (CNSA) ក៏បានបញ្ជូនយានអវកាស និងយានរុករកទៅកាន់ភពព្រះអង្គារដោយជោគជ័យ ហើយបានបាញ់បង្ហោះស្ថានីយអវកាសជាតិរបស់ខ្លួនទៅកាន់គន្លងផែនដីផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ឆ្នាំនេះ ណាសា បញ្ជូនយានឆ្ពោះទៅ អាចម៍ផ្កាយសម្បូរលោហធាតុ ដែលសមល្មមឲ្យមនុស្សមួយផែនដី ក្លាយជាមហាសេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម