Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ប្រទេសណាខ្លះហើយដាក់ការរឹតត្បិតលើអ្នកទេសចរ ចិន ក្រោយផ្ទុះ កូវីដ ជាថ្មី?

បានផុស

នៅ

ខណៈដែលចិនកំពុងផ្ទុះឆ្លងកូវីដ ១៩ សាជាថ្មី ក្នុងនោះប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក, បារាំង, អង់គ្លេស, ជប៉ុន និងម៉ារ៉ុក បានដាក់ការរឹតត្បិតលើការមកដល់នៃអ្នកទេសចរចិន ដោយទាមទាររកលទ្ធផលតេស្តអវិជ្ជមាន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហាកូវីដនេះ ប្រទេសម៉ារ៉ុកបានហាមឃាត់អ្នកដំណើរបរទេសទាំងអស់ មិនថាសញ្ជាតិអ្វីឡើយ ដែលចាកចេញពីប្រទេសចិន ចាប់ពីថ្ងៃអង្គារនេះតទៅ ។

ក្រសួងការបរទេសរបស់ប្រទេសម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា “ចំពោះវិធានការពិសេសនេះ ម៉ារ៉ុកសង្ឃឹមថា នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជនទាំងពីរ ឬភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើយ” ។

យោងតាមអាជ្ញាធរទេសចរណ៍របស់ប្រទេសម៉ារ៉ុកបានឲ្យដឹងថា នៅឆ្នាំ ២០១៨ ប្រទេសនេះបានទទួលភ្ញៀវទេសចរជាង ១៣០,០០០ នាក់មកពីប្រទេសចិន ពោលមុនពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើង ពោលកើនឡើងពី ១០,០០០ នាក់ក្នុងឆ្នាំ ២០១៥ ។

ដោយឡែក ប្រទេសជប៉ុន​ដាក់​ការ​ត្រួត​ពិនិត្យតាម​ព្រំដែន​ជា​បន្ទាន់​លើ​អ្នក​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​សុក្រ ។ អ្នកធ្វើដំណើរទាំងអស់នៅលើជើងហោះហើរត្រង់ពីប្រទេសចិនដីគោក និងអ្នកដែលបានទៅទីនោះក្នុងរយៈពេល ៧ ថ្ងៃមុនពេលចូលមកប្រទេសជប៉ុន នឹងត្រូវបានធ្វើតេស្តរកកូវីដ នៅពេលមកដល់ប្រទេសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ពេទ្យ ចិន លុបចោលការសប្បាយថ្ងៃឆ្លងឆ្នាំ ដើម្បីយកពេលមើលថែអ្នកជំងឺ ចំពេលកូវីដរាលដាលខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម