ព័ត៌មានអន្ដរជាតិ
លោក Biden ឆ្លើយថា “ទេ” អំពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នាជាមួយ កូរ៉េខាងត្បូង
ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងវ៉ាស៊ីនតោនមិនមានការពិភាក្សាជាមួយកូរ៉េខាងត្បូងស្តីពីសមយុទ្ធនុយក្លេអ៊ែររួមគ្នាប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើងនោះទេ ។

កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រាប់កាសែត Chosun Ilbo នៅក្នុងបទសម្ភាសន៍មួយថា ទីក្រុងសេអ៊ូល និងសហរដ្ឋអាមេរិកកំពុងពិភាក្សាអំពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា ដើម្បីត្រៀមខ្លួនសម្រាប់ការបង្កើនប្រសិទ្ធភាពទប់ស្កាត់ការវាយប្រហាររបស់សត្រូវ ខណៈទីក្រុងវ៉ាស៊ីនតោនក៏បង្ហាញភាពវិជ្ជមានអំពីបញ្ហានេះផងដែរ ។
ទោះជាយ៉ាងណាក៏ដោយ លោក Biden បានឆ្លើយយ៉ាងខ្លីថា “ទេ” នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថាតើប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីសមយុទ្ធនុយក្លេអ៊ែររួមគ្នានាពេលនេះដែរឬទេ ដែលផ្ទុយទាំងស្រុងទៅនឹងការលើកឡើងរបស់សមភាគីកូរ៉េខាងត្បូង ។

គួរបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ បានកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់កាលពីឆ្នាំមុន រួមទាំងមីស៊ីលផ្លោងអន្តរទ្វីបផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត