ព័ត៌មានអន្ដរជាតិ
វីដេអូ ថតជាប់ ឧទ្ធម្ភាគចក្រ ២គ្រឿងហោះទៅបុកគ្នានៅ អូស្រ្តាលី សម្លាប់មនុស្សច្រើននាក់
វីដេអូមួយបានបង្ហាញឧទ្ធម្ភាគចក្រចំនួនពីរគ្រឿង បុកគ្នានៅជិតឧទ្យានកម្សាន្តដែនសមុទ្រក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី ដោយសម្លាប់មនុស្ស ៤នាក់ និងច្រើននាក់រងរបួស ដោយក្នុងនោះមាន៣នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ២រសៀល (ម៉ោងក្នុងស្រុក) ខណៈពេលឧទ្យាននេះកំពុងមានមនុស្សដើរលេងច្រើន ដោយសារតែជាថ្ងៃឈប់សម្រាករដូវក្តៅរបស់សាលារៀន។

យោងតាមសារព័ត៌មាន ABC News, ឧទ្ធម្ភាគចក្រមួយគ្រឿងក្នុងចំណោមនោះ មានឡូហ្គោ Sea World ហើយអាចចុះចតបាន បន្ទាប់ពីបុកគ្នា។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

ខាងក្រោមនេះ ជាវីដេអូដែលគេថតជាប់ ពេលដែលឧទ្ធម្ភាគចក្រហោះទៅបុកគ្នា៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ឧទ្ធម្ភាគចក្រពីរគ្រឿង បុកគ្នានៅ អូស្រ្តាលី បណ្តាលឲ្យមនុស្សស្លាប់និងរបួសច្រើននាក់

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?