Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួនទាហានរុស្ស៊ីដែលស្លាប់ក្នុងការវាយប្រហារដោយអ៊ុយក្រែន នៅថ្ងៃឆ្លងឆ្នាំ មិនមែនត្រឹម៦៣នាក់ទេ

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសនៅថ្ងៃពុធទី០៤ខែមករានេះថា ទាហានជិត៩០នាក់ឯណោះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន ដែលបានវាយចំតំបន់លំនៅដ្ឋានបណ្តោះអាសន្ន ប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ខែមករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨៩នាក់ ខណៈតួលេខដំបូងមានត្រឹម៦៣នាក់ប៉ុណ្ណោះ។ ក្នុងចំណោមអ្នកស្លាប់ មានទាំងមេបញ្ជាការរងនៃអង្គភាពផងដែរ ខណៈសាកសពកាន់តែច្រើន ត្រូវបានទាញចេញពីគំនរបាក់បែកនៃសាលាវិជ្ជាជីវៈមួយ ដែលជាកន្លែងកងទ័ពឈរជើងនៅយប់ឆ្លងឆ្នាំថ្មី។

យោងតាមក្រសួងការពារជាតិ, ទីតាំងនេះ ត្រូវបានកំណត់គោលដៅដោយមីស៊ីលចំនួន៦គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធ HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ក្នុងនោះ មានមីស៊ីលចំនួន៤គ្រាប់ បានហោះទម្លុះខែលការពារដែនអាកាស ហើយបានវាយប្រហារអគារនៅម៉ោង ០០:០១ រំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែមករា។ មីស៊ីល២គ្រាប់ ត្រូវស្ទាក់ចាប់បាន។

ទីក្រុង​មូស្គូ​បាន​អះអាង​ជា​ថ្មី​ម្តង​ទៀត​ក្នុង​ការ​ផ្តល់​ជំនួយ និង​ការ​គាំទ្រ​ចាំបាច់​ទាំង​អស់​ដល់​ក្រុម​គ្រួសារ​នៃ​ទាហាន​ដែល​បានស្លាប់។

មុននេះ ក្រសួងការបរទេសរុស្ស៊ី បានថ្កោលទោសទីក្រុងវ៉ាស៊ីនតោន ដែលមិនត្រឹមតែផ្គត់ផ្គង់សព្វាវុធទំនើបៗដល់ទីក្រុងកៀវប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឲ្យយោធាអ៊ុយក្រែននូវព័ត៌មានសម្ងាត់អំពីទីតាំងរបស់កងកម្លាំងរុស្ស៊ីផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីល សម្លាប់ទាហានរុស្ស៊ីច្រើនបំផុត មិនធ្លាប់មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម