ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បន្ទោសកងទ័ពខ្លួន ថា ប្រើប្រាស់ទូរស័ព្ទ ទើបធ្វើឲ្យអ៊ុយក្រែន ចាប់សញ្ញាបាន បាញ់សម្លាប់ច្រើននាក់ (មានវីដេអូ)
នៅថ្ងៃពុធទី០៤ខែមករានេះ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ទាហានជិត៩០នាក់ឯណោះ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែន ដែលបានវាយចំតំបន់លំនៅដ្ឋានបណ្តោះអាសន្ន ប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី០១ខែមករា។

ក្រសួងនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៨៩នាក់ រួមទាំងមេបញ្ជាការរងនៃអង្គភាពផងដែរ ខណៈសាកសពកាន់តែច្រើន ត្រូវបានទាញចេញពីគំនរបាក់បែកនៃសាលាវិជ្ជាជីវៈមួយ ដែលជាកន្លែងកងទ័ពឈរជើងនៅយប់ឆ្លងឆ្នាំថ្មី។
យោងតាមក្រសួងការពារជាតិ, ទីតាំងនេះ ត្រូវបានកំណត់គោលដៅដោយមីស៊ីលចំនួន៦គ្រាប់ ដែលបាញ់ចេញពីប្រព័ន្ធ HIMARS ផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ ក្នុងនោះ មានមីស៊ីលចំនួន៤គ្រាប់ បានហោះទម្លុះខែលការពារដែនអាកាស ហើយវាយប្រហារអគារនៅម៉ោង ០០:០១ រំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែមករា។ មីស៊ីល២គ្រាប់ ត្រូវស្ទាក់ចាប់បាន។

ថ្វីបើបេសកកម្មស្វែងរកការពិតនៅតែកំពុងស៊ើបអង្កេតឧប្បត្តិហេតុសោកនាដកម្មនេះក៏ដោយ ប៉ុន្តែគេដឹងច្បាស់រួចទៅហើយថា ហេតុផលចម្បងសម្រាប់អ្វីដែលបានកើតឡើងនោះ គឺដោយសារទាហានបើក និងប្រើប្រាស់ទូរស័ព្ទដៃច្រើនគ្នា ផ្ទុយទៅនឹងការហាមឃាត់។
លោកឧត្តមសេនីយ៍ឯក Sergey Sevryukov មកពីអគ្គនាយកដ្ឋាននយោបាយ និងយោធាសំខាន់នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានថា ការប្រើប្រាស់ទូរស័ព្ទ ក្នុងរយៈចង្ងាយនៃអាវុធដែលសត្រូវបាញ់ដល់ ធ្វើឲ្យកងកម្លាំងអ៊ុយក្រែនតាមដាន និងចាប់សញ្ញាពួកគេបាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ចំនួនទាហានរុស្ស៊ីដែលស្លាប់ក្នុងការវាយប្រហារដោយអ៊ុយក្រែន នៅថ្ងៃឆ្លងឆ្នាំ មិនមែនត្រឹម៦៣នាក់ទេ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង