Connect with us

ព័ត៌មានអន្ដរជាតិ

សភាអាមេរិក ជ្រើសរើសប្រធានមិនបាន ជាលើកដំបូងក្នុងរយៈពេលមួយសតវត្សរ៍ (មានវីដេអូ)

បានផុស

នៅ

សភាតំណាងរាស្រ្តអាមេរិក បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានរបស់ខ្លួន  ជាលើកដំបូងក្នុងរយៈពេល១០០ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សសាធារណរដ្ឋ បានឈ្នះសំឡេងភាគច្រើននៅក្នុងសភា បន្ទាប់ពីការបោះឆ្នោតខែវិច្ឆិកា ហើយសម័យប្រជុំថ្មីត្រូវពន្យារពេលនៅថ្ងៃពុធទី០៣ខែធ្នូនេះ។

សមាជិកសភាជាន់ខ្ពស់ខាងគណបក្សសាធារណរដ្ឋ លោក Kevin McCarthy ត្រូវបានគេមើលឃើញថាជាបេក្ខជនឈានមុខ នៅក្នុងគណបក្សសាធារណរដ្ឋដើម្បីក្លាយជាប្រធានសភា។ ប៉ុន្តែលោកបានបាត់បង់សំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតដំបូង បន្ទាប់ពីបរាជ័យក្នុងការទទួលបានសំឡេងគាំទ្រពីក្រុមរឹងរូស និងតំណាងគណបក្សសាធារណរដ្ឋផ្សេងទៀត។

លោក Kevin McCarthy

គាត់ក៏មិនឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតពីរជុំជាបន្តបន្ទាប់ផងដែរ។ ការ​បោះ​ឆ្នោត​លើក​ក្រោយ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ឬ​ពេល​ក្រោយ។

ដើម្បីក្លាយជាប្រធានសភា បេក្ខជនម្នាក់ ត្រូវទទួលបានសំឡេងឆ្នោត ច្រើនជាងពាក់កណ្តាលនៃអ្នកតំណាងចំនួន៤៣៥របស់សភា។ សភាមិនអាចធ្វើការជជែកដេញដោល ដោយគ្មានប្រធានបានទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ការបោះឆ្នោតនៅថ្ងៃពុធនេះ គឺជាលើកទីមួយក្នុងរយ:ពេលមួយសតវត្សរ៍ ដែលបេក្ខភាពប្រធានសភាម្នាក់ មិនឈ្នះសំឡេងគាំទ្រ។

ការបោះឆ្នោតនេះ បង្ហាញពីការបែកបាក់គ្នានៅក្នុងគណបក្សសាធារណៈរដ្ឋ ស្របពេលខ្លួនត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រឈមមុខនឹងរដ្ឋបាលលោក បៃដិន ខណៈការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ កាន់តែខិតជិតមកដល់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ គណបក្សសាធារណរដ្ឋ ថ្កោលទោស និងប្តេជ្ញាស៊ើបអង្កេតការវាយឆ្មក់របស់ FBI ចូលលំនៅដ្ឋានលោក Trump

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម