Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរធ្វើដំណើរក្នុងប្រទេស ចិន ធ្លាក់ចុះខ្លាំង ចំពេលមានការកើនឡើង កូវីដ

បានផុស

នៅ

រដ្ឋាភិបាលចិននិយាយថា ចំនួនមនុស្សដែលបានធ្វើដំណើរក្នុងប្រទេសក្នុងអំឡុងពេលចុងឆ្នាំ និងថ្ងៃឈប់ឆ្នាំថ្មី គឺមានប្រហែល ៤០ ភាគរយប៉ុណ្ណោះ ចំពេលមានការកើនឡើងនៃករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសសាជាថ្មី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីផ្សារទេសចរណ៍ក្នុងស្រុក មានការធ្វើដំណើរចំនួន ៥២.៧១ លានដងប៉ុណ្ណោះ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃចន្ទនៃឆ្នាំថ្មីនេះ ។

ចំពោះទិន្នន័យនេះ គេកត់សម្គាល់ឃើញថា ទេសចរក្នុងស្រុកមានកំណើនតិចបំផុតគឺ 0.៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលចិនដំណើរការច្បាប់រឹតត្បិតលើកូវីដ ១៩ យ៉ាងតឹងរ៉ឹងបំផុត ។ ចំនួននេះគឺធ្លាក់មកនៅសល់តែ ៤៣ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងកាលពី ៤ ឆ្នាំមុន មុនពេលមិនទាន់មានកូវីដ ១៩ ។

ជាមួយគ្នានោះ នាថ្ងៃឆ្លងឆ្នាំ ទីលានធានអានមិន និងកន្លែងពាណិជ្ជកម្មក្នុងរដ្ឋធានីប៉េកាំង គឺមានសភាពអ៊ូអរយ៉ាងខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក ។ ប៉ុន្តែ​វិស័យ​ទេសចរណ៍​ហាក់​មិន​បាន​ងើប​ឡើង​វិញ​ទាំង​ស្រុង​នៅ​ឡើយ​ទេ ព្រោះ​មនុស្ស​ជា​ច្រើន​ទំនង​ជា​ជ្រើសរើស​ទៅ​លេង​តំបន់​ទេសចរណ៍​ក្បែរ​នោះ ជាជាង​ធ្វើ​ដំណើរ​ឆ្លង​ខេត្ត ។

ដោយឡែក ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ រដ្ឋាភិបាលចិន បានបន្ធូរបន្ថយច្បាប់រឹតបន្តឹងកូវីដ ១៩ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងអាជីវកម្មផ្សេងៗឡើងវិញបាន ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ ដឹងទេ ប្រទេសណាខ្លះហើយដាក់ការរឹតត្បិតលើអ្នកទេសចរ ចិន ក្រោយផ្ទុះ កូវីដ ជាថ្មី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជ័យ ចាប
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម២៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ២១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម