Connect with us

ព័ត៌មានអន្ដរជាតិ

Twitter បិទគណនីរបស់លោកប្រធានាធិបតី Trump ជាអចិន្ត្រៃយ៍

បានផុស

នៅ

ក្រុមហ៊ុន Twitter Inc បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកថ្ងៃសៅរ៍នេះថា ក្រុមហ៊ុនបានបិទគណនីរបស់លោកប្រធានាធិបតី Trump ជាអចិន្ត្រៃយ៍ ដោយសារតែហានិភ័យនៃការញុះញង់អំពើហិង្សាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Twitter និយាយថា “បន្ទាប់ពីបានពិនិត្យយ៉ាងដិតដល់លើការបង្ហោះនាពេលថ្មីៗពីគណនី @realDonaldTrump និងបរិបទជុំវិញពួកគេ យើងបានផ្អាកគណនីនេះជាអចិន្ត្រៃយ៍ ដោយសារហានិភ័យនៃការញុះញង់ឲ្យមានអំពើហិង្សាបន្ថែមទៀត”។

រឿងនេះបានកើតឡើង បន្ទាប់ពី Twitter បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបិទគណនីរបស់លោកប្រធានាធិបតី Donald Trump រយៈពេល១២ម៉ោងជាបណ្តោះអាសន្នហើយបានព្រមានជាលើកដំបូងថា ខ្លួនអាចនឹងបិទជាអចិន្ត្រៃយ៍តែម្តង។

ក្រុមហ៊ុននិយាយថា ការបិទជាបណ្តោះអាសន្ននេះគឺឆ្លុះបញ្ចាំងពីការរំលោភបំពានលើច្បាប់របស់ Twitter ដោយលោក Trump។

លោក Donald Trump ក៏ត្រូវបានរារាំងមិនឲ្យប្រើប្រាស់ Facebook និង Instagram ដោយគ្មានកំណត់ពេលផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ ភរិយាលោក Obama ជំរុញឲ្យ Facebook និង Twitter ហាមឃាត់គណនីរបស់ Trump ជារៀងរហូត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម