ព័ត៌មានអន្ដរជាតិ
លោក ពូទីន ផ្ដល់ប្រាក់ជិត ៧ ម៉ឺនដុល្លារដល់គ្រួសារទាហានដែលស្លាប់ ក្នុងសង្គ្រាមនៅ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីផ្ដល់សាច់ប្រាក់ចំនួន ៥ លានរូបិ៍ (៦៨,៨០០ ដុល្លារ) ជាជំនួយដល់គ្រួសាររបស់ទាហានរុស្ស៊ីដែលបានស្លាប់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ។
ក្រឹត្យដែលរួមបញ្ចូលទាំងការធានាបន្ថែមសម្រាប់ទាហាន កងកម្លាំងសន្តិសុខរុស្ស៊ី និងក្រុមគ្រួសាររបស់ពួកគេ ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រទីភ្នាក់ងារព័ត៌មានច្បាប់របស់រុស្ស៊ីកាលពីថ្ងៃអង្គារ ។
ទន្ទឹមនឹងនេះដែរ ក្នុងក្រឹត្យនេះក៏នឹងត្រូវផ្ដល់ទឹកប្រាក់ ៣ លានរូបិ៍ (៤១,៣០០ ដុល្លារ) ទៅឲ្យទាហានរុស្ស៊ីដែលបានរងរបួស ឬបានឆ្លងកាត់ការប៉ះទង្គិចផ្លូវចិត្ត ក្នុងអំឡុងពេលសង្រ្គាមលុកលុយដែលអូសបន្លាយពេលជាង ១០ ខែមកនេះ ។
គួរបញ្ជាក់ថា សេចក្តីសម្រេចដែលបានចូលជាធរមាន គិតត្រឹមកាលបរិច្ឆេទដែលលោក ពូទីន ចុះហត្ថលេខានេះ នឹងក្ដោបលើក្រុមគ្រួសាររបស់ទាហានដែលបានបាត់បង់ជីវិត និងអ្នកដែលរងរបួសនៅថ្ងៃទី ២៤ ខែកុម្ភៈ នៅពេលដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មកដឹងចំនួនយន្តហោះដ្រូន រុស្ស៊ី ដែល អ៊ុយក្រែន បាញ់ទម្លាក់ក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃឆ្នាំ ២០២៣
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់