Connect with us

ព័ត៌មានអន្ដរជាតិ

Trump ប្រកាសមិនចូលរួមពិធីស្បថចូលកាន់តំណែងរបស់ Joe Biden

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃសៅរ៍ទី៩ខែមករានេះថា លោកនឹងមិនចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធិបតីជាប់ឆ្នោតគណបក្សប្រជាធិបតេយ្យលោក Joe Biden នៅថ្ងៃទី២០ខែមករាទេ ដែលការអះអាងនេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោកប្តេជ្ញាថា នឹងមានការផ្ទេរអំណាចដោយសន្តិវិធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមួយដែលដឹងច្បាស់ពីបញ្ហានេះបាននិយាយថា មានការពិភាក្សាគ្នានៅឯសេតវិមាន អំពីការចាកចេញរបស់លោក Trump ពីទីក្រុងវ៉ាស៊ីនតោននៅថ្ងៃទី១៩ខែមករា។ ប្រភពដដែលនិយាយថា លោកត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់រមណីយដ្ឋាន Florida របស់ខ្លួន។

មុនពេល Twitter បិទគណនីជាអចិន្ត្រៃយ៍ លោក Trump បានសរសេរថា “ចំពោះអ្នកទាំងអស់ដែលបានសួរ ខ្ញុំនឹងមិនទៅចូលរួមពិធីស្បថចូលកាន់តំណែង នៅថ្ងៃទី២០ខែមករានេះទេ”។

លោក Trump ក៏មិនបានផ្តល់តម្រុយណាមួយអំពី ថាតើលោកនឹងចំណាយពេលប៉ុន្មានម៉ោងចុងក្រោយរបស់លោកបែបណានៅក្នុងការិយាល័យ ហើយលោកនឹងក្លាយជាប្រធានាធិបតីដំបូងបង្អស់ចាប់តាំងពីលោក Andrew Johnson មក ដែលមិនបានចូលរួមការស្បថចូលកាន់អំណាចរបស់អ្នកស្នងតំណែង។

តាមប្រពៃណី ប្រធានាធិបតីផុតអាណត្តិនិងអាណត្តិថ្មី ត្រូវធ្វើដំណើរទៅកាន់វិមានកាពីតូលអាមេរិករួមគ្នា សម្រាប់ពិធីនេះដែលជានិមិត្តរូបនៃការផ្ទេរអំណាចដោយសន្តិភាពរបស់ប្រទេសជាតិ។

ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងពីរថ្ងៃ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោកបានចូលអុកឡុកវិមានកាពីតូលរយៈពេលជាច្រើនម៉ោង ខណៈពេលសមាជិកសភាកំពុងរាប់សំឡេងអង្គបោះឆ្នោតដែលបញ្ជាក់ពីជ័យជម្នះរបស់លោក Biden។

លោក Biden នឹងក្លាយជាប្រធានាធិបតីនៅពេលថ្ងៃត្រង់ថ្ងៃទី២០ខែមករាដោយមិនគិតពីផែនការរបស់លោក Trump ឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ Twitter បិទគណនីរបស់លោកប្រធានាធិបតី Trump ជាអចិន្ត្រៃយ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម