Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ គំរាម វាយប្រហារចូលកាន់តែជ្រៅ ក្នុងទឹកដី រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ប្រមុខចារកម្មរបស់អ៊ុយក្រែនលោក Kirill Budanov បាននិយាយកាលពីថ្ងៃពុធទី០៤ខែមករាថា នឹងមានការវាយប្រហារថ្មីចូលកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី។

ប្រមុខចារកម្មអ៊ុយក្រែនលោក Kirill Budanov
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ ABC News លោក Budanov ត្រូវបានគេសួរថា តើជាស្នាដៃអ៊ុយក្រែនមែនទេ ដែលបានវាយប្រហារនាពេលថ្មីៗនេះលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ លោកឆ្លើយតបថា “ឥឡូវ ខ្ញុំ​មិន​អាច​ផ្តល់​ចម្លើយ​ ​ចំពោះ​សំណួរ​នេះបាន​ទេ។ មានតែពេលចប់សង្គ្រាមប៉ុណ្ណោះ ប៉ុន្តែខ្ញុំរីករាយ ដែលឃើញការវាយប្រហារនេះ”។

ស្របពេលជាមួយគ្នានោះ ចារកម្មកំពូលរូបនេះ ក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកផងដែរ សម្រាប់ការគាំទ្រដល់អ៊ុយក្រែន។ លោកបានស្នើឲ្យទីក្រុងវ៉ាស៊ីនតោន បន្តដំណើរការនេះទៅមុខ ហើយសន្យាថា លទ្ធផលនឹងមិនចំណាយពេលយូរទេ។

ក្នុង​ប៉ុន្មាន​រយៈពេលសប្តាហ៍​ថ្មីៗ​នេះ ទីក្រុងមូស្គូ​​បាន​ចោទទី​ក្រុង​កៀវជាច្រើនលើកច្រើនសា​ថា ​បានបើក​ការ​វាយ​ប្រហារ​លើ​ទីតាំង​យោធា​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​រុស្ស៊ី។

កាលពីសប្តាហ៍មុន ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ដ្រូនរបស់អ៊ុយក្រែន បានព្យាយាមកំណត់គោលដៅលើអាកាសយានដ្ឋាន Engels ក្នុងតំបន់ Saratov ដែលផ្ទុកយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ។ នៅពេលនោះ ក្រសួងនិយាយថា កងការពារអាកាស បានបាញ់ទម្លាក់ដ្រូន ប៉ុន្តែកម្ទេចកម្ទីរបស់វាបានសម្លាប់យោធាបីនាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ដាក់នាវាចម្បាំងទី១ បំពាក់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង ចូលក្នុងប្រតិបត្តិការប្រយុទ្ធ ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម