Connect with us

ព័ត៌មានអន្ដរជាតិ

មេ WHO សង្ឃឹមថា កូវីដ នឹងរលាយបាត់នៅឆ្នាំ ២០២៣ នេះ

បានផុស

នៅ

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus កាលពីថ្ងៃពុធបានសម្តែងក្តីសង្ឃឹមថា ការរាតត្បាតនៃជំងឺកូវីដ ១៩ នឹងរលាយបាត់នៅឆ្នាំ ២០២៣ នេះ ទោះមានវីរុសក្លាយពូជផ្សេងៗទៀតក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានមួយថា “កូវីដនៅតែជាប្រធានបទដ៏សំខាន់សម្រាប់ការពិភាក្សារបស់យើង ប៉ុន្តែខ្ញុំជឿជាក់ និងសង្ឃឹមថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដ៏ត្រឹមត្រូវនេះ វានឹងក្លាយជាឆ្នាំដែលគ្រោះអាសន្នផ្នែកសុខភាពសាធារណៈមួយនេះ បញ្ចប់ជាផ្លូវការ” ។

ប្រធានអង្គការសុខភាពពិភពលោករូបនេះបានបន្ថែមថា “បច្ចុប្បន្នពិភពលោកស្ថិតនៅក្នុងកន្លែងប្រសើរជាងមុន ប្រសើរជាងកាលពីប៉ុន្មានឆ្នាំមុន ដោយសារតែមានការថែទាំការព្យាបាល មានវ៉ាក់សាំងគ្រប់គ្រាន់ ក៏ដូចជា មានការយល់ដឹងច្រើនពីកូវីដ ជាពិសេសគឺកាតព្វកិច្ចពាក់ម៉ាស” ។

លោក Tedros បានបន្ថែមថា ប្រសិនបើមិនមានការព្យាបាល ក៏ដូចជាការចាក់វ៉ាក់សាំងការពារពេលវេលានោះទេ កូវីដនៅតែជា “មេរោគដ៏គ្រោះថ្នាក់” សម្រាប់សុខភាពមនុស្ស សេដ្ឋកិច្ច និងសង្គមទាំងមូល ។

គួរបញ្ជាក់ថា ជំងឺរាតត្បាតកូវីដ ១៩ បានគ្របដណ្តប់ពិភពលោក ចាប់តាំងពីដើមឆ្នាំ ២០២០ បន្ទាប់ពីរបាយការណ៍ជាច្រើនលើកឡើងថា ផ្ទុះចេញពីទីក្រុងអ៊ូហាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ ២០១៩ ខណៈរហូតមកដល់ពេលនេះ មនុស្សជាង ៦.៦ លាននាក់នៅទូទាំងពិភពលោកបានស្លាប់ ដោយសារវីរុសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ហ្វីលីពីន បញ្ជាឲ្យមន្ត្រីប៉ូលិសពាក់សក្ដិធំៗ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿង ញៀន លាលែងពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម