ព័ត៌មានអន្ដរជាតិ
ពលករខ្មែរ៤នាក់ ត្រូវរថភ្លើងបុកអូសរាប់សិបម៉ែត្រ ខណៈកំពុងជិះរថយន្តទៅធ្វើការ
ពលករខ្មែរចំនួន៤នាក់ មានសំណាងបំផុត ខណ:កំពុងជិះរថយន្តទៅធ្វើការងារត្រូវរថភ្លើងបុកពេញទំហឹង និងអូសរាប់សិបម៉ែត្រ ពេលរថយន្តឆ្លងចូលចំណុចប្រសព្វ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវឆ្លងកាត់មួយកន្លែង ខាងមុខវត្តលុងផាណារ៉ាម ក្នុងស្រុកមឿង ខេត្តសមុទ្រសាខន ប្រទេសថៃ។

យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកមួយចំនួនបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានរថយន្តម៉ាកតូយូតា មួយគ្រឿង បានបើកបរឆ្លងកាត់កំណាត់ផ្លូវខ្វែងជាមួយផ្លូវរថភ្លើង ដើម្បីដឹកពលករខ្មែរទៅធ្វើការកសាងនៅវត្តលុងផាណារ៉ាម ស្របពេលដែលរថភ្លើង ខ្សែមហាឆៃ លេខ៤៣៤១ បានមកដល់ល្មម ហើយក៏បានបុកចំពាក់កណ្តាលតួរថយន្ត និងបានអូសទៅមុខរាប់សិបម៉ែត្រទើបឈប់។

ភ្លាមៗនោះដែរក្រោយពីសមត្ថកិច្ចចុះពិនិត្យ គឺពុំមាននរណាម្នាក់រងរបួសឡើយ នេះជាសំណាងមួយ ក្នុងមួយពាន់គ្រោះថ្នាក់ ។ ដោយអ្នកបើកបររថយន្តឈ្មោះ សារ៉ាត់ សាគុណ ភេទប្រុស អាយុ៣៧ឆ្នាំ បាននិយាយថា ផ្លូវនេះកន្លងមកគេក៏ធ្លាប់បើកឆ្លងកាត់ដែរ តែនៅពេលនោះមានភ្នាក់ងារអយស្ម័យយាន ឈរអោយសញ្ញាពេលរថភ្លើងមកដល់ តែពេលនេះមិនឃើញមានអ្នកណាអោយសញ្ញាទើបគេគិតថា គ្មានរថភ្លើងឆ្លងកាត់ឡើយក៏បានបើកឆ្លងជាធម្មតា ក៏ត្រូវរថភ្លើងបុកតែម្តង គឺពេលនោះលោកហាក់គ្មានព្រលឹងក្នុងខ្លួនឡើយ។

ក្រោយការពិនិត្យគឺនៅកន្លែងឆ្លងកាត់ មានការដាក់ស្លាកសញ្ញាបញ្ជាក់ថា ត្រូវប្រុងប្រយ័ត្នរថភ្លើងឆ្លងកាត់ និងមានប៉ាយបញ្ជាក់ថា អយស្ម័យយានប្រទេសថៃ ផ្អាកការដាក់ភ្នាក់ងារពីថ្ងៃទី១ ខែកញ្ញា តទៅ ដូច្នេះសូមអ្នកធ្វើដំណើរមេត្តាប្រុងប្រយ័ត្ន ពេលរថភ្លើងឆ្លងកាត់។ ដោយការផ្អាកនេះ ត្រូវបានធ្វើឡើងនៅតាមបណ្តាខេត្ត និងតាមទីជនបទ ដោយឡែកតំបន់ឆ្លងកាត់ធំៗ គឺមានភ្លើងសញ្ញា និងរនាំងស្វ័យប្រវត្តិដដែល ដែលនេះជាបញ្ហាយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរ នៅតាមតំបន់ដាច់ស្រយ៉ាល និងតាមទីជនបទ ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?