Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី ហ្វីលីពីន នឹងបើកទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការជាមួយ ចិន

បានផុស

នៅ

ថ្លែងនៅពេលអញ្ជើញចាកចេញពីប្រទេសចិន ក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ ថ្ងៃ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយថា “ខ្ញុំនឹងបើកទំព័រថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់យើងជាមួយនឹងប្រទេសចិន” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marcos បានថ្លែងនៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងម៉ានីលថា “យើងនឹងស្វែងរកការជំរុញទំនាក់ទំនងដ៏មានអត្ថន័យ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់យើងក្នុងវិស័យផ្សេងៗដូចជា កសិកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ពាណិជ្ជកម្ម ការវិនិយោគ និងការដោះដូរធនធានមនុស្សទៅវិញទៅមក” ។

ទន្ទឹមនោះ លោកប្រធានាធិបតីហ្វីលីពីនរំពឹងថា ក៏នឹងនាំទំនាក់ទំនងទីក្រុងម៉ានីល-ប៉េកាំង ទៅកាន់ឱកាសដ៏សម្បូរបែបសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ ដោយសារតែ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសហ្វីលីពីន ក៏ដូចជាជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏សំខាន់ និងជាប្រភពនៃអ្នកទេសចរធំជាងគេទី ២ មុនពេលជំងឺរាតត្បាតកូវីដ ១៩ ។

លោក Marcos បញ្ជាក់ថា លោកនឹងចាប់យកឱកាសដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រស់រវើកជាមួយប្រទេសចិន នៅពេលដែលហ្វីលីពីនបង្កើនល្បឿននៃការស្តារសេដ្ឋកិច្ចរបស់ខ្លួន ខណៈលោក Marcos ក៏​បាន​អញ្ជើញ​ប្រជាជន​ចិន​ឲ្យ​មក​ទស្សនា​ប្រទេសហ្វីលីពីន ​ក្នុង​នាម​ជា​អ្នក​ទេសចរ និស្សិត និង​អ្នក​វិនិយោគផងដែរ ។

បន្ថែមពីនេះ លោក Marcos ក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដល់ប្រទេសហ្វីលីពីនផងដែរ ដោយកត្តានេះហើយបានពង្រឹងទំនុកចិត្តរវាងប្រទេសទាំងពីរ ។

លោក Marcos បាននិយាយថា “ខ្ញុំសូមចងចាំ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសចិនដែលបានពង្រីកការជួយដល់ប្រទេសហ្វីលីពីនក្នុងទម្រង់ជាវ៉ាក់សាំង សម្លៀកបំពាក់ការពារមេរោគ (PPE) និងជំនួយបច្ចេកទេសផ្សេងៗទៀតជាដើម” ។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Marcos ទៅកាន់​ប្រទេស​ចិន គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់លោក​ទៅកាន់​ប្រទេស​មិនមែន​អាស៊ាន ចាប់តាំងពី​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​ខែមិថុនា ឆ្នាំ​ ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Xinhua

ចុចអាន ៖ ហ្វីលីពីន បញ្ជាឲ្យមន្ត្រីប៉ូលិសពាក់សក្ដិធំៗ ជាប់ពាក់ព័ន្ធការជួញដូរគ្រឿង​ញៀន លាលែងពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ម៉ិកស៊ិក ដាក់ពង្រាយ​ទ័ព ១ម៉ឺន​នាក់នៅព្រំដែន ក្រោយ​ការ​គំរាម​ដាក់​ពន្ធ​របស់ ត្រាំ

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៩ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១៤ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម