Connect with us

ព័ត៌មានអន្ដរជាតិ

នាវា​ពិឃាដនាំផ្លូវមីស៊ីល​អាមេរិក ឆ្លង​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ជា​ការ​បង្កហេតុ​ថ្មី (មានវីដេអូ)

បានផុស

នៅ

កងនាវាចរទី៧ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី០៥ខែមករាថា នាវាពិឃាដនាំផ្លូវមីស៊ីលរបស់សហរដ្ឋអាមេរិកឈ្មោះ Chung-Hoon បានឆ្លងកាត់ដែនទឹកអព្យាក្រឹត នៃច្រកសមុទ្រតៃវ៉ាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​បញ្ជាក់​របស់​កងនាវាចរ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន, នាវាពិឃាដ USS Chung-Hoon ថ្នាក់ Arleigh Burke បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់តាមទម្លាប់ ឆ្លងកាត់ដែនទឹក ដែលសេរីភាពនៃការធ្វើនាវាចរ និងការហោះហើរលើសមុទ្រ ត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ។ ការធ្វើដំណើររបស់នាវាពិឃាដ Chung-Hoon ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ។

កាលពីខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានជំរុញឲ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំងបី ដោយអនុវត្តការសន្យារបស់ខ្លួន ក្នុងការមិនគាំទ្រឯករាជ្យភាពតៃវ៉ាន់ ឈប់លក់អាវុធទៅឲ្យតៃវ៉ាន់ កាត់ផ្តាច់​ទំនាក់ទំនង​យោធា​អាមេរិកនិង​តៃវ៉ាន់ និង​ឈប់​បង្កើត​ភាព​តានតឹង​ថ្មី​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin

ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ បានឡើងកម្តៅខ្លាំង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅបំពេញទស្សនកិច្ចកោះនេះកាលពីដើមខែសីហា។

ទីក្រុងប៉េកាំង បានថ្កោលទោសដំណើររបស់លោកស្រី Pelosi ដែលខ្លួនចាត់ទុកថាជាកាយវិការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ អាមេរិក ប្រកាសធ្វើសកម្មភាពយោធា ក្បែរកោះ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម