Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខក្រុមហេបូឡារបស់លីបង់ ថា ប៊ូតុងនុយក្លេអ៊ែរស្ថិតនៅក្នុងដៃមនុស្សល្ងីល្ងើដូច Trump

បានផុស

នៅ

មេដឹកនាំក្រុមហេបូឡា (Hezbollah) របស់ប្រទេសលីបង់លោក Sayyed Hassan Nasrallah បាននិយាយកាលពីថ្ងៃសុក្រថា ព្រឹត្តិការណ៍ថ្មីៗនៅសហរដ្ឋអាមេរិកនឹងមានផលវិបាកជាសកល ហើយបានអធិស្ឋានដល់ព្រះការពារពិភពលោករហូតដល់ថ្ងៃទី ២០ ខែមករា នៅពេលដែលប្រធានាធិបតីជាប់ឆ្នោត Joe Biden ស្បថចូលកាន់តំណែង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំនៃអង្គការដែលគាំទ្រដោយអ៊ីរ៉ង់បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ប៊ូតុងនុយក្លេអ៊ែរស្ថិតនៅក្នុងដៃរបស់មនុស្សល្ងីល្ងើឆ្កួតដែលមានឈ្មោះថា Trump ។ ព្រះនឹងការពារពិភពលោកពីអ្វីដែលគាត់អាចធ្វើបាន” ។

លោក Nasrallah បាននិយាយថា ការវាយប្រហារនៃវិមានកាពីតូលដោយអ្នកគាំទ្ររបស់ប្រធានាធិបតី Donald Trump កាលពីថ្ងៃពុធបានបង្ហាញពីប្រធានាធិបតីត្រៀមសម្លាប់ប្រជាជនរបស់ខ្លួនដើម្បីរក្សាអំណាច ។ មនុស្ស ៥ នាក់រួមទាំងមន្រ្តីប៉ូលិសកាពីតូល និងស្ត្រីម្នាក់ត្រូវបានបាញ់ដោយប៉ូលិសបានស្លាប់នៅក្នុងកុបកម្មនៅវិមានកាពីតូល ។

លោក Nasrallah បាននិយាយថា “វាគឺជាឧទាហរណ៍តូចមួយនៃអ្វីដែលលោក Trump បានប្តេជ្ញាចិត្តក្នុងរយៈពេល ៤ ឆ្នាំរបស់លោកនៅក្នុងប្រទេសមួយចំនួនទៀត” ។

មានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងថ្ងៃចុងក្រោយនៃរដ្ឋបាលរបស់លោក Trump ដែលស្របគ្នានឹងខួបនៃការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ដោយអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ អ៊ីរ៉ង់បង្ហាញមូលដ្ឋានមីស៊ីលនៅឈូងសមុទ្រពែក្ស ចំពេលមានភាពតានតឹងជាមួយអាមេរិក

ចុចអាន ៖ គីម ជុងអ៊ុន៖ ទោះអ្នកណាកាន់អំណាចក៏ដោយ អាមេរិកនៅតែជា “សត្រូវធំបំផុត” របស់កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម