ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសកម្ចាត់ក្រុមជួញដូរគ្រឿងញៀន បើលោកជាប់ឆ្នោតម្ដងទៀត
លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា បើសិនជាលោកជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត លោកនឹងកម្ចាត់ក្រុមជួញដូរគ្រឿងញៀននៅអាមេរិក មិនឲ្យពួកគេមានក្តីសុខឡើយ ។

ថ្លែងតាមរយៈវីដេអូមួយ លោក ត្រាំ បាននិយាយថា ក្រុមជួញដូរគ្រឿងញៀនកំពុងធ្វើសង្រ្គាមនៅអាមេរិក ហើយឥឡូវនេះ គឺដល់ពេលសម្រាប់អាមេរិកដើម្បីធ្វើសង្គ្រាមលើក្រុមជួញដូរវិញម្តងហើយ ។
លោកបន្ថែមថា ក្រុមជួញដូរគ្រឿងញៀន និងសម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងអាណត្តិរដ្ឋបាលលោក ចូ បៃដិន បានអនុវត្តសកម្មភាពខុសច្បាប់យ៉ាងគឃ្លើន ហើយមិនតែប៉ុណ្ណោះ គ្រួសារ និងប្រជាជនស្លូតត្រង់ជាច្រើន ត្រូវបានបំផ្លាញ ដោយសារឥទ្ធិពលគ្រឿងញៀន ហើយនៅពេលដែលលោកត្រឡប់មកកាន់សេតវិមានវិញ ស្តេចគ្រឿងញៀន និងអ្នកជួញដូរដ៏កាចសាហាវ នឹងមិនបានដេកលក់ស្រួលទៀតឡើយ លោកនឹងកម្ចាត់ពួកគេ ដូចតាមកម្ចាត់ក្រុម ISIS អញ្ចឹង ។

បច្ចុប្បន្ន អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានត្រលប់ចូលក្នុងឆាកនយោបាយម្តងទៀត ហើយក៏កំពុងធ្វើការឃោសនាប្រជែងតំណែងជាប្រធានាធិបតីអាមេរិកផងដែរ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤ ។
គួរបញ្ជាក់ថា ទាក់ទិនជាមួយគ្រឿងញៀននេះដែរ កាលពីឆ្នាំ ២០២១ កន្លងទៅ មន្ត្រីព្រំដែនអាមេរិកបានរឹបអូសថ្នាំញៀនជាង ១០០,២៤៤ គីឡូក្រាម ដែលជាការកើនឡើងជិត ៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩ ៕
ប្រេសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា