Connect with us

ព័ត៌មានអន្ដរជាតិ

២០២២ ជាឆ្នាំដែល អង់គ្លេស ជួបសីតុណ្ហភាពក្ដៅបំផុតមិនធ្លាប់មាន

បានផុស

នៅ

អាជ្ញាធរអាកាសធាតុចក្រភពអង់គ្លេស Met Office បាននិយាយកាលពីពេលថ្មីៗនេះថា ២០២២ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាប្រទេស ដោយសីតុណ្ហភាពប្រចាំឆ្នាំជាមធ្យមឡើងលើសសីតុណ្ហភាពដើមរហូតដល់ ១០ អង្សាសេជាលើកដំបូង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារនេះបានបង្ហាញទៀតថា កម្រិតសីតុណ្ហភាព ១០.០៣ អង្សាសេនេះ គឺជាកម្រិតខ្ពស់បំផុតក្នុងកំណត់ត្រាមិនធ្លាប់មានតាំងពីឆ្នាំ ១៨៨៤ ម​ក ហើយតួលេខថ្មីនេះបានកើនឡើង ០.៨៩ អង្សាសេលើសពីមធ្យមភាគឆ្នាំ ១៩៩១-២០២០ និង ០.១៥ អង្សាសេខ្ពស់ជាងឆ្នាំមុន ខណៈកំណត់ត្រាខ្ពស់ចុងក្រោយបំផុតនោះគឺឡើងអស់ត្រឹម ៩.៨៨ អង្សា​សេប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៤​ ។

ជាមួយគ្នានោះ អំឡុងរដូវក្តៅឆ្នាំ ២០២២ ចក្រភពអង់គ្លេសបានប្រឈមមុខនឹងរលកកម្ដៅមិនធម្មតា ដោយនៅថ្ងៃទី ១៩ ខែកក្ដដា សីតុណ្ហភាពប្រទេសនេះ បានឡើងដល់​ ៤០.៣ អង្សារសេ ដែលខ្ពស់ជាងឆ្នាំកំណត់ត្រាកន្លងមកដែលមានត្រឹមតែ ៣៨.៧ អង្សារប៉ុណ្ណោះ ។ ប៉ុន្តែទោះជាយ៉ាងណា​ នៅពេល​រដូវរងាចាប់ផ្តើមក្នុងខែធ្នូ ​សីតុណ្ហភាពនៅអង់គ្លេស​ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១២ ឆ្នាំ គឺ -១៧.៣ អង្សាសេ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ នេប៉ាល់ សម្ពោធព្រលានយន្តហោះថ្មីទី ៣ ក្រោមប្រាក់កម្ចីសាងសង់ពី ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម