Connect with us

ព័ត៌មានអន្ដរជាតិ

អតីតមេទ័ព ណាតូ ព្យាករណ៍បទឈប់បាញ់នៅ អ៊ុយក្រែន

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់កងទ័ពអាល្លឺម៉ង់ និងជាអតីតមេបញ្ជាការរបស់អង្គការណាតូ គឺលោកឧត្តមសេនីយ៍ Hans-Lothar Domrose បានព្យាករណ៍ថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន នឹងឈានទៅរកភាពជាប់គាំង ហើយបទឈប់បាញ់មួយចំនួននឹងកើតឡើងយ៉ាងយូរនៅពាក់កណ្ដាលឆ្នាំ ២០២៣ នេះ ។

លោក Hans-Lothar Domrose
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Domrose បានប្រាប់កាសែតអាល្លឺម៉ង់ Funke កាលពីពេលថ្មីនេះថា “ខ្ញុំរំពឹងថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងមានការជាប់គាំងនៅរដូវក្តៅ នៅពេលភាគីទាំងពីរចាត់ទុកថា ការបន្តប្រយុទ្ធគ្នាគឺ លែងមានប្រយោជន៍ទៀតហើយ ដូច្នេះការចរចាបទឈប់បាញ់ នឹងកើតឡើងនៅចន្លោះខែកុម្ភៈ និងខែឧសភា” ។

អតីតឧត្តមសេនីយរូបនេះបានបញ្ជាក់ថា ទោះយ៉ាងណាវាមិនមានន័យថា សន្តិភាពពេញលេញនោះទេ ។ បទ​ឈប់​បាញ់ គឺតំណាងឲ្យការបាញ់ប្រហារត្រូវបញ្ឈប់ប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺ ការ​ចរចា ប៉ុន្តែវា​ទំនង​ជានឹង​ចំណាយ​ពេល​យូរ ជាពិសេសគឺរកអ្នកសម្របសម្រួល” ។

គួរបញ្ជាក់ថា ចាប់តាំងពីផ្ទុះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុនមក អាល្លឺម៉ង់ រួមជាមួយនឹងប្រទេសលោកខាងលិចមួយចំនួនទៀត បាននិងកំពុងផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនក្នុងកញ្ចប់ទឹកប្រាក់រាប់ពាន់លានដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១០ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ជីវិតកម្សាន្ដ៧ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម