ព័ត៌មានអន្ដរជាតិ
ពីនេះដល់ឆ្នាំ២០៣០ ឡាវនឹងបើកបណ្តាញខ្សែកាបបញ្ជូនអគ្គិសនីមកកម្ពុជា ដើម្បីសម្រេចគោលដៅ ៦,០០០MW
ប្រភពព័ត៌មានបានឱ្យដឹងថា ឡាវបានបើកបណ្តាញខ្សែកាបបញ្ជូនអគ្គិសនីកម្លាំង ៥០០kV មកកម្ពុជាជាផ្លូវការ ដើម្បីសម្រេចបានគោលដៅលក់អគ្គិសនីឱ្យប្រទេសជិតខាង (កម្ពុជា) ដែលមានកម្លាំង ៦០០០មេហ្គាវ៉ាត់ (MW) រហូតដល់ឆ្នាំ២០៣០។

នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅស្ថានីយ៍ថាមពលអគ្គិសនី ខេត្តចាំប៉ាសាក់ភាគខាងត្បូងនៃប្រទេសឡាវ បានរៀបចំពិធីសម្ពោធខ្សែកាបបញ្ជូនអគ្គិសនី ៥០០kV ពីស្ថានីយ៍ថាមពលមួយនេះទៅកាន់ព្រំដែនប្រទេសកម្ពុជាជាផ្លូវការ ក្រោមអធិបតីភាពរបស់លោក ថងផាត់ អីនថាវង់ អនុរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលឡាវ។
បណ្តាញខ្សែកាបបញ្ជូនអគ្គិសនីនេះមានប្រវែងសរុបចំនួន ២០០គីឡូម៉ែត្រ ដោយមានចំណុចចាប់ផ្តើមពីស្រុកខូងដែលឆ្លងកាត់ស្រុកចំនួន៣ របស់ខេត្តចំប៉ាសាក់ចូលឆ្ពោះទៅកាន់ព្រំដែនប្រទេសកម្ពុជា និងតភ្ជាប់បណ្តាញថាមពលរបស់កម្ពុជា។

សម្បទានសម្រាប់ការសាងសង់ និងគ្រប់គ្រងបណ្តាញខ្សែកាបបញ្ជូនថាមពលអគ្គិសនីនេះ គឺស្ថិតលើក្រុមហ៊ុន Yunnan Energy Investment (HK) ដែលជាអ្នកទទួលបានសិទ្ធិសម្បទានពីរដ្ឋាភិបាលឡាវ ក្នុងទឹកប្រាក់វិនិយោគសរុបសម្រាប់ការសាងសង់ចំនួន ១៥០លានដុល្លារអាមេរិក។
កន្លងមកនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោក ដាវវង់ ផនកែវ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលឡាវបានថ្លែងរាយការណ៍ក្នុងអង្គប្រជុំរដ្ឋសភាឡាវទាក់ទងនឹងការលក់អគ្គិសនីឱ្យកម្ពុជាថា កម្ពុជាបានព្រមព្រៀងទិញអគ្គិសនីពីប្រទេសឡាវក្នុងទំហំសរុប ៦០០០MW រហូតដល់ឆ្នាំ២០៣០ ហើយគិតត្រឹមថ្ងៃរាយការណ៍ (២០ មិថុនា ២០២២) ប្រទេសឡាវបានបញ្ជូនអគ្គិសនីលក់ឱ្យកម្ពុជាបានចំនួន ៤៤៥មេហ្គាវ៉ាត់៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង