Connect with us

ព័ត៌មានអន្ដរជាតិ

តើ ថៃ ដាក់វិធានការរឹតត្បិត កូវីដ លើអ្នកទេសចរមកពី ចិន ទេ?

បានផុស

នៅ

រដ្ឋាភិបាលថៃនឹងមិនដាក់វិធានការរឹតត្បិតលើអ្នកដំណើរមកពីប្រទេសចិននោះទេ បើទោះបីជាចិនកំពុងផ្ទុះឆ្លងកូវីដនៅក្នុងប្រទេសសាជាថ្មីក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីសុខភាពសាធារណៈថៃលោក Anutin Charnvirakul បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា ប្រទេសថៃមិនបានដាក់ការរឹតត្បិតកូវីដលើអ្នកទេសចរចិនចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ។

ថៃមិនបានស្នើសុំការធ្វើតេស្តអវិជ្ជមានលើអ្នកទេសចរចិនដែលមកដល់ប្រទេសនោះទេ ហើយគោលនយោបាយនេះក៏នឹងបន្តសម្រាប់អ្នកទេសចរមកពីប្រទេសផ្សេងទៀតផងដែរ ។

លោករដ្ឋមន្ត្រីបាននិយាយថា នេះគឺជាឱកាសមួយដើម្បីបើកសេដ្ឋកិច្ចរបស់ប្រទេសថៃឡើងវិញ និងសងការខាតបង់ដែលបានរងទុក្ខ ក្នុងអំឡុងពេល ៣ ឆ្នាំកន្លងមកនេះ ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៩ អ្នកទេសចរចិនជាង ១១ លាននាក់បានមកទស្សនាប្រទេសថៃ ពោលចំនួននេះគឺជិត ៣០​ ភាគរយនៃភ្ញៀវទេសចរបរទេសដែលចូលមកប្រទេសនេះ ខណៈរដ្ឋាភិបាលថៃក៏បង្ហាញក្ដីសង្ឃឹមដែរថា ភ្ញៀវទេសចរចិននឹងជួយឲ្យឧស្សាហកម្មទេសចរណ៍ថៃរស់ឡើងវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អតីតមេទ័ព ណាតូ ព្យាករណ៍បទឈប់បាញ់នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ១ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម