Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា បទឈប់បាញ់របស់លោក ពូទីន គឺរលាយដូចអំបិលត្រូវទឹក

បានផុស

នៅ

ជំនួយការអនុរដ្ឋមន្ត្រីការពារជាតិអាមេរិកលោកស្រី Laura Cooper បាននិយាយថា ការប្រយុទ្ធគ្នានៅតែបន្តក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្នដែលចេញបញ្ជាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Cooper បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រអំពីបទឈប់បាញ់រយៈពេល ៣៦ ម៉ោង ដែលលោក ពូទីន ដាក់នៅថ្ងៃបុណ្យណូអែលគ្រិស្តអូស្សូដក់របស់រុស្ស៊ីថា “យើងនៅតែឃើញការប្រយុទ្ធគ្នាដដែលក្នុងប្រទេសអ៊ុយក្រែន ទោះបីជាយើងស្ថិតនៅមាត់បង្អួចបទឈប់បាញ់ក៏ដោយ ដូច្នេះវាមានន័យថា បញ្ជារបស់លោក ពូទីន គឺរលាយដូចអំបិលត្រូវទឹក” ។

ពាក់ព័ន្ធនឹងបញ្ហានេះ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Kyrylo Tymoshenko បាននិយាយនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ទោះបីបទឈប់បាញ់ចូលជាធរមានក៏ដោយ ប៉ុន្តែការបាញ់ផ្លោងរបស់រុស្ស៊ីលើអគារលំនៅដ្ឋាន និងមន្ទីរពេទ្យនៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk នៅតែកើតមានឡើង ។

លោកបាននិយាយទៀត​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​រង​របួស ខណៈការ​ព្រមាន​ពី​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ក៏​បាន​បន្លឺ​ឡើង​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែនផងដែរ ​បន្ទាប់​ពី​បទ​ឈប់​បាញ់​បាន​ចាប់​ផ្តើមដំណើរការ ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិរបស់គាត់ កំណត់បទឈប់បាញ់រយៈពេល ៣៦ ម៉ោង នៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ដោយចាប់ផ្តើមពីថ្ងៃសុក្រ ទី០៦ ខែមករាតទៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ អតីតមេទ័ព ណាតូ ព្យាករណ៍បទឈប់បាញ់នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម