ព័ត៌មានអន្ដរជាតិ
ហេតុការណ៍រថភ្លើងក្រោមដីបុកគ្នានៅ ម៉ិកស៊ិក កើនដល់ ៥៧ នាក់
មនុស្សចំនួន ៥៧នាក់បានរងរបួស និងស្លាប់១នាក់ ដោយសាររថភ្លើងក្រោមដីបុកគ្នានៅទីក្រុងម៉ិចស៊ីកូ កាលពីថ្ងៃសៅរ៍ នេះបើយោងតាមបញ្ជីដែលបង្ហាញដោយលេខាធិការសន្តិសុខសាធារណៈរបស់ទីក្រុង ដោយលោក Omar Garcia Harfuch ។

នៅព្រឹកថ្ងៃដដែល រថភ្លើងពីរបានបុកគ្នានៅលើរថភ្លើងក្រោមដីទី ៣ របស់ទីក្រុងម៉ិកស៊ិក។ ភ្លាមៗប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មនុស្សម្នាក់បានស្លាប់និង ១៤ នាក់បានរងរបួសនៃឧប្បត្តិហេតុនេះ ខណៈមនុស្ស៤នាក់ត្រូវបានគេរាយការណ៍ថាជាប់ក្នុងទូរថភ្លើង ហើយអ្នកទាំងអស់ត្រូវបានជួយសង្គ្រោះ បច្ចុប្បន្ននេះប៉ូលិសកំពុងស៊ើបអង្កេតលើហេតុការណ៍នេះផងដែរ។
លោក Harfuch បាននិយាយនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា “តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល Claudia Sheinbaum យើងបានធ្វើបច្ចុប្បន្នភាពបញ្ជីនៃការផ្ទេរមន្ទីរពេទ្យជាមួយនឹងឈ្មោះជនរងគ្រោះ និងកន្លែងដែលពួកគេត្រូវបានផ្ទេរ ហើយអ្នករបួសចំនួន ៥៧ គឺមានអាយុចន្លោះពី ១៦ ទៅ ៩៣ ឆ្នាំ។

សូមរម្លឹកដែរថា មានឧបទ្ទវហេតុធំចំនួន៤បានកើតឡើងលើរថភ្លើងក្រោមដីទីក្រុងម៉ិកស៊ិកក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ឧប្បត្តិហេតុមួយក្នុងចំណោមឧប្បត្តិហេតុគឺការបុករថភ្លើងនៅស្ថានីយ៍ Tacubaya កាលពីថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ ដែលបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់និង ៤១ នាក់បានរងរបួស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រុមកូនស្ដេចគ្រឿងញៀន El Chapo កំពុងបង្កការបង្ហូរឈាមសម្លាប់មនុស្ស ២៩ នាក់ (មានវីដេអូ)

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ