ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋី Jack Ma បោះបង់តំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Ant Group
ក្រុមហ៊ុន Ant Group កាលពីថ្ងៃសៅរ៍បានប្រកាសថា លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន fintech យក្សរបស់ចិន សម្រេចចិត្តឈប់គ្រប់គ្រងក្រុមហ៊ុនទៀតហើយ។
Ant Group គឺជាសាខារបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស Alibaba Group ដែលបង្កើតឡើងដោយ Ma និងដំណើរការកម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ Alipay ជាមួយនឹងអ្នកប្រើប្រាស់ជាងមួយពាន់លាននាក់។
ដោយកាលពីខែ វិច្ចិកា ឆ្នាំ ២០២០ កន្លងទៅ ក្រុមហ៊ុននេះ បានលុបចោលភាគហ៊ុន IPO ជាង ៣៧ពាន់លានដុល្លាររបស់ខ្លួន បន្ទាប់ពីនិយ័តករហិរញ្ញវត្ថុរដ្ឋាភិបាលចិន ណែនាំឱ្យធ្វើការកែតម្រូវរុះរើរចនាសម្ព័ន្ធផ្លាកយីហោចេញ។
ដោយឡែក ការបោះបង់ក្រុមហ៊ុនរបស់លោក Ma បានធ្វើឱ្យអ្នកវិភាគមួយចំនួនយល់ឃើញថា វាជាផ្លូវមួយដើម្បីឱ្យក្រុមហ៊ុនអាចស្តារ IPO របស់ខ្លួនឡើងវិញបាន ខណៈក្រុមអ្នកសង្កេតការណ៍ផ្សេងទៀត និយាយថា ក្រុមហ៊ុននេះទំនងជាធ្វើតាមការចង់បានរបស់អាជ្ញាធរចិន ដែលបានប្រាប់ក្រុមហ៊ុនឱ្យរុះរើអាជីវកម្មរបស់ខ្លួន។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលចិនបានពង្រឹងជំហររបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុន Ant Group បានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សទៅកាន់ការផ្តល់ប្រាក់កម្ចី និងការធានារ៉ាប់រងខ្នាតតូច ដោយប្រើប្រាស់មូលដ្ឋានអតិថិជនដ៏ធំរបស់ខ្លួន។
គួរបញ្ជាក់ថា ក្រុមហ៊ុន Ant Group ត្រូវបានរដ្ឋាភិបាលចិនបង្ខំឱ្យលុបចោលការចុះបញ្ជីទីផ្សាររបស់ខ្លួនភ្លាមៗ បន្ទាប់ពីលោក Ma បានរិះគន់និយតករហិរញ្ញវត្ថុរបស់ប្រទេសចិនក្នុងខែតុលា ឆ្នាំ ២០២០៕
ប្រែសម្រួលដោយ៖ នាង រតនៈ
ប្រភព៖ NHK
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច