Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ចុះទៅ​ពិនិត្យព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក​ ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឡើង​កាន់​អំណាច

បានផុស

នៅ

ជាលើកដំបូងចាប់តាំងពីឡើងកាន់តំណែង, លោកប្រធានាធិបតី ចូ បៃដិន បានទៅដល់ទីក្រុង El Paso នៃរដ្ឋតិចសាស់ កាលពីរសៀលថ្ងៃអាទិត្យទី០៨ខែមករា (ពេលវេលានៅអាមេរិក) ដើម្បីត្រួតពិនិត្យព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ចំពេលមានជនចំណាកស្រុកក្នុងចំនួនបំបែកកំណត់ត្រា បានចូលសហរដ្ឋអាមេរិកដោយខុសច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បៃដិន ត្រូវបានស្វាគមន៍ដោយអភិបាលរដ្ឋតិចសាស់ លោក Greg Abbott និងអភិបាលក្រុង El Paso លោក Oscar Leeser។

លោក Abbott បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានបន្ទាប់ពីស្វាគមន៍លោក បៃដិន ថា លោកបានប្រាប់ប្រធានាធិបតីអាមេរិក អំពីតម្រូវការបន្ទាន់ដើម្បីដោះស្រាយវិបត្តិព្រំដែន។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិលោក Alejandro Mayorkas ក៏បានចូលរួមជាមួយលោក បៃដិន ផងដែរ ក្នុងដំណើរទស្សនកិច្ចទៅកាន់ព្រំដែន។

កាលពីសប្តាហ៍មុន លោក បៃដិន បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រំដែននៅទីក្រុង El Paso គឺដើម្បីវាយតម្លៃប្រតិបត្តិការពង្រឹងព្រំដែន ហើយជួបជាមួយមន្ត្រីមូលដ្ឋាន និងមេដឹកនាំសហគមន៍ ដើម្បីពិភាក្សាពីតម្រូវការរបស់ពួកគេ ខណៈពួកគេទប់ទល់នឹងលំហូរនៃជនចំណាកស្រុក។

ថ្មីៗនេះ រដ្ឋបាលលោក បៃដិន បានដាក់ចេញនូវវិធានការថ្មី ដែលត្រូវបានរចនាឡើងដើម្បីជួយទប់ស្កាត់កម្រិតការធ្វើចំណាកស្រុកខ្ពស់នៅតាមព្រំដែន។

ផែនការរបស់លោក បៃដិន រួមមាន ការទទួលយកជនចំណាកស្រុករហូតដល់៣០០០០នាក់ មកពីប្រទេស វ៉េណេស៊ុយអេឡា ហៃទី នីការ៉ាហ្គា និងគុយបា រៀងរាល់ខែ, ការទទួលយកជនចំណាកស្រុករហូតដល់២០០០០ នាក់ពីប្រទេសផ្សេងទៀតនៅតំបន់អាមេរិកឡាទីន និងការាបៀន, ផ្តល់ប្រាក់ជិត២៣លានដុល្លារដល់ប្រទេសម៉ិកស៊ិក និងបណ្តាប្រទេសនៅអាមេរិកកណ្តាល ដើម្បីជួយគ្រប់គ្រងការធ្វើចំណាកស្រុកក្នុងតំបន់, បង្កើនមូលនិធិដល់ទីក្រុងជាប់ព្រំដែនអាមេរិកដែលរងផលប៉ះពាល់ដោយវិបត្តិព្រំដែន, និងបញ្ជូនចៅក្រមអន្តោប្រវេសន៍កាន់តែច្រើនទៅព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដើម្បីជួយដំណើរការជនចំណាកស្រុក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ លោក បៃដិន និយាយ ថា សេដ្ឋកិច្ច អាមេរិក អាចវ៉ាដាច់ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម