Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពចិន ធ្វើសមយុទ្ធ ក្នុងដែនទឹក និងដែនអាកាស តៃវ៉ាន់ (មានវីដេអូ)

បានផុស

នៅ

លោក Shi Yi អ្នកនាំពាក្យនៃទីបញ្ជាការភូមិភាគខាងកើត បាននិយាយថា កងទ័ពរំដោះប្រជាជនចិន (PLA) បានធ្វើសមយុទ្ធយោធាកាលពីថ្ងៃអាទិត្យទី០៨ខែមករា នៅក្នុងដែនទឹក និងដែនអាកាសរបស់តៃវ៉ាន់ ដើម្បីសាកល្បងប្រសិទ្ធភាពប្រយុទ្ធរបស់កងទ័ពចិន។

លោក Shi Yi អ្នកនាំពាក្យនៃទីបញ្ជាការភូមិភាគខាងកើតចិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កាលពីថ្ងៃទី០៨ខែមករា ទីបញ្ជាការភូមិភាគខាងកើត PLA បានរៀបចំការល្បាតប្រយុទ្ធរួមគ្នានៃប្រភេទ និងសាខារបស់កងទ័ព និងធ្វើលំហាត់យោធាជាក់ស្តែងនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់”។

សេចក្តីថ្លែងការណ៍បន្តថា គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីពិនិត្យមើលសមត្ថភាពប្រយុទ្ធរួមគ្នារបស់កងទ័ព ហើយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និងផ្តាច់ខ្លួនដែលតស៊ូមតិទាមទារឯករាជ្យរបស់កោះតៃវ៉ាន់។

គួរបញ្ជាក់ជាថ្មី ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់ បានឡើងកម្តៅខ្លាំង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចកោះនេះកាលពីដើមខែសីហា។ ទីក្រុងប៉េកាំងបានថ្កោលទោសដំណើរនោះ ខណៈខ្លួនចាត់ទុកថាជាកាយវិការគាំទ្រចំពោះការបំបែកខ្លួន ហើយបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសមួយចំនួន រួមទាំងបារាំង អាមេរិក ជប៉ុន ផងដែរ បានបញ្ជូនគណៈប្រតិភូរបស់ពួកគេទៅកាន់កោះនេះ ហើយចាប់តាំងពីពេលនោះមក ភាពតានតឹង នៅក្នុងច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងមួយកម្រិតទៀត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖​ ណាសា ព្រមានថា ចិន នឹងដណ្តើមយក ទឹកដីនៅ ឋានព្រះចន្ទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម