Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី អះអាងថា ខ្លួនសងសឹក បាញ់សម្លាប់ទាហានអ៊ុយក្រែន ៦០០នាក់ តែទីក្រុងកៀវ ថា មិនពិត (មានវីដេអូ)

បានផុស

នៅ

យោធារុស្ស៊ីបានអះអាងកាលពីថ្ងៃអាទិត្យទី០៨ខែមករាថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលដ៏សាហាវ ទៅលើបន្ទាយដែលប្រើប្រាស់ដោយទាហានអ៊ុយក្រែន ដើម្បីសងសឹកចំពោះការស្លាប់របស់ទាហានរុស្ស៊ីរាប់សិបនាក់ នៅក្នុងការវាយប្រហារដោយមីស៊ីលកាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា មីស៊ីលរបស់ខ្លួន បានវាយប្រហារមូលដ្ឋានបណ្ដោះអាសន្នចំនួនពីរកន្លែងដែលមានកងទ័ពអ៊ុយក្រែនឈរជើងចំនួន ១៣០០នាក់នៅទីក្រុង Kramatorsk ក្នុងតំបន់ Donetsk ភាគខាងកើត ដោយបានសម្លាប់ទាហាន ៦០០នាក់។

អ្នកនាំពាក្យក្រសួង លោក Igor Konashenkov និយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Makiivka ដែលក្នុងនោះទាហានរុស្ស៊ីចំនួន ៨៩ នាក់បានស្លាប់។

ទោះបីជាយ៉ាងណាក៏ដោយ ​យោធា​អ៊ុយក្រែន​និយាយ​ថា ​នេះគឺ​ជា​រឿង​មិន​ពិត។

លោក Serhiy Cherevaty អ្នក​នាំពាក្យ​កងទ័ព​អ៊ុយក្រែន​បាន​ប្រាប់​ BBC ថា​ “​នេះ​គ្រាន់តែជា​ការ​ឃោសនា​របស់​រុស្ស៊ីប៉ុណ្ណោះ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP, BBC

ចុចអាន៖ មហាអំណាច២ប្រទេស ប្រកាសបញ្ជូនអាវុធធុនធ្ងន់ថ្មី ទៅអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម