Connect with us

ព័ត៌មានអន្ដរជាតិ

អាសូរណាស់! ទារកទើបកើត១០នាក់ ស្លាប់ក្នុងអគ្គិភ័យមន្ទីរពេទ្យ ឥណ្ឌា

បានផុស

នៅ

ទារកទើបកើតចំនួន១០នាក់បានស្លាប់ដោយសារអគ្គិភ័យ នៅមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា ខណៈបុគ្គលិកប្រញាប់ប្រញាល់ជម្លៀសមនុស្សចេញនៅព្រឹកថ្ងៃសៅរ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទារក៧នាក់ត្រូវបានគេជួយសង្គ្រោះ ពីការឆាបឆេះនេះមុនពេលក្រុមពន្លត់អគ្គិភ័យទៅដល់មន្ទីរពេទ្យស្រុក Bhandara ក្នុងរដ្ឋ Maharashtra ភាគខាងលិច។

មូលហេតុនៃអគ្គិភ័យនេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ហើយការស៊ើបអង្កេតកំពុងដំណើរការ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំងដោយការផ្ទុះជាបន្តបន្ទាប់នៅក្នុងមន្ទីរពេទ្យ។ គិលានុប្បដ្ឋាយិកាម្នាក់និយាយថា នាងបានជូនដំណឹងអាជ្ញាធរបន្ទាប់ពីបានឃើញផ្សែងហុយ ចេញពីបន្ទប់ថែទាំទារកទើបនឹងកើតរបស់មន្ទីរពេទ្យ។

គ្រូពេទ្យឈ្មោះ Pramod Khandate បានប្រាប់អ្នកយកព័ត៌មានថា “អាជ្ញាធរមន្ទីរពេទ្យជួយសង្គ្រោះទារកបាន៧នាក់ប៉ុន្តែ១០នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុនេះ”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម