ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទ អ៊ុយក្រែន ថា មិនគោរពបទឈប់បាញ់ ហើយថែមទាំងវាយប្រហាររាប់រយលើកលើទីតាំងយោធារបស់ខ្លួន
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែនបានធ្វើការវាយប្រហារដោយកាំភ្លើងធំរាប់រយដងលើការតាំងទីលំនៅ និងទីតាំងយោធារបស់រុស្ស៊ី ក្នុងអំឡុងពេលបទឈប់បាញ់ជាឯកតោភាគីកាលពីថ្ងៃទី ៦-៧ ខែមករា ។

យោងតាមក្រសួងការពារជាតិបានឲ្យដឹងទៀតថា កងទ័ពអ៊ុយក្រែនបានធ្វើការវាយប្រហារដោយកាំភ្លើងធំប្រហែល ៣៧០ លើក ក្នុងនោះមានគ្រាប់ផ្លោងធំជាង ១៦០ គ្រាប់ និងរ៉ុកកែត ២០ គ្រាប់មកលើទីតាំងរបស់កងទ័ពរុស្ស៊ីនៅសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk, តំបន់ Zaporozhye និង Kherson ហើយពួកគេមិនបានគោរពបទឈប់បាញ់នោះទេ ។
ក្រសួងការពារជាតិបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ កងកាំភ្លើងធំអ៊ុយក្រែនដែលកំណត់គោលដៅលើការតាំងទីលំនៅរបស់រុស្ស៊ី ក៏ត្រូវបានកម្ទេចដោយការបាញ់សងសឹកពីសំណាក់ទាហានរុស្ស៊ីផងដែរ ។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យក្រសួងការពារជាតិ កំណត់បទឈប់បាញ់រយៈពេល ៣៦ ម៉ោងនៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ចាប់ពីថ្ងៃទី ៦-៧ ខែមករា ដើម្បីអនុញ្ញាតឲ្យគ្រិស្តបរិស័ទនៅក្នុងតំបន់នៃអរិភាព បានចូលក្នុងព្រះវិហារដើម្បីប្រារព្ធពិធីបុណ្យគ្រិស្តអូស្សូដក់ ។
ប៉ុន្តែលោក Olexiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានច្រានចោលសំណើបទឈប់បាញ់នេះ ហើយទាហានអ៊ុយក្រែននៅតែបន្តបាញ់ផ្លោងមកលើតំបន់ Donbas បើទោះបីជាមានបទឈប់បាញ់ចូលជាធរមានក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Zelensky ដាក់គោលដៅបញ្ចប់សង្គ្រាមជាមួយ រុស្ស៊ី ឆ្នាំនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ