ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ២១២ ករណី ខណៈឆ្លងក្នុងស្រុកចំនួន ១៨៧ ករណី
រដ្ឋាភិបាលថៃបានរាយការណ៍ថា នៅថ្ងៃសៅរ៍នេះប្រទេសថៃបានរកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ២១២ ករណី ដោយក្នុងនោះការឆ្លងក្នុងតំបន់មានចំនួន ១៨៧ ករណី ហើយនាំឲ្យករណីឆ្លងសរុបក្នុងប្រទេសនេះកើនលើស ១០,០០០ ករណី ខណៈគ្មានអ្នកស្លាប់ថ្មីនោះទេ ។
ទន្ទឹមនោះលោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បានជំរុញឲ្យប្រជាជនទាញយកកម្មវិធីទូរស័ព្ទ Mor Chana ដើម្បីជួយអាជ្ញាធរក្នុងការតាមដាន និងត្រួតពិនិត្យរកមេរោគនេះ ។
គិតត្រឹមថ្ងៃសៅរ៍នេះប្រជាជនសរុប ១.៦៨ លាននាក់បានទាញយកកម្មវិធីទូរស័ព្ទស្មាតហ្វូនដែលការប្រើប្រាស់នេះត្រូវបានបង្ខំឲ្យអនុវត្តនៅក្នុងខេត្តចំនួន ៥ ដែលរងផលប៉ះពាល់ខ្លាំង ។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសថៃមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១០,០៥៣ ករណី និងមានអ្នកស្លាប់ចំនួន ៦៧ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ អគារប៉ុស្តិ៍ទូរទស្សន៍លេខ ៣ ថៃត្រូវបិទទ្វារ ក្រោយបុគ្គលិកឆ្លងកូវីដ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង