Connect with us

ព័ត៌មានអន្ដរជាតិ

ចិនរឹតបន្ដឹងទីក្រុងចំនួនពីរ មុនថ្ងៃចូលឆ្នាំថ្មី

បានផុស

នៅ

ទីក្រុងចិនចំនួន ២ នៅភាគខាងត្បូងនៃទីក្រុងប៉េកាំងបានដាក់ការរឹតបន្តឹងបន្ថែមទៀតនូវការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ នៅថ្ងៃសៅរ៍ ទី៩ ខែមករា នេះ ខណៈដែលអាជ្ញាធរកំពុងប្រយុទ្ធប្រឆាំងដើម្បីលុបបំបាត់ការកើតឡើងនៃករណីឆ្លង ។

ចិនដីគោកបានរាយការណ៍នូវករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៣៣ ករណីកាលពីថ្ងៃសុក្រដែលធ្លាក់ចុះពី ៥៣ ករណីដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ។ គណៈកម្មាធិសុខភាពជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ១៤ ករណីនៃ ១៧ ករណីក្នុងចំណោមករណីឆ្លងក្នុងស្រុកស្ថិតនៅក្នុងខេត្ត Hebei ។

ការកើនឡើងនូវចំនួនករណីឆ្លងនៅក្នុងខេត្ត Hebei ជាប់ព្រំប្រទល់ទីក្រុងប៉េកាំងបានធ្វើឲ្យមានការបិទខេត្តនាពេលថ្មីៗនេះមុនចូលឆ្នាំចិននៅខែក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្ត Hebei បានរាយការណ៍ថាមានករណីជំងឺកូវីដ ១៩ ជាង ១៣០ ករណីក្នុងសប្តាហ៍កន្លងទៅនេះ ខណៈករណីមិនមានរោគសញ្ញាមានជាង ២០០ ករណី ។

ទន្ទឹមនោះករណីភាគច្រើនគឺកើតឡើងនៅក្នុងទីក្រុង Shijiazhuang ដែលមានប្រជាជនចំនួន ១១ លាននាក់ ខណៈការឆ្លងជាច្រើនផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងនៅជិតខាង Xingtai មានប្រជាជន ៧ លាននាក់ ។

អាជ្ញាធរបាននិយាយថា ទីក្រុង Shijiazhuang បានផ្អាកប្រតិបត្តិការរថភ្លើងក្រោមដីចាប់ពីព្រឹកថ្ងៃសៅរ៍ដើម្បីជួយការពារ និងគ្រប់គ្រងការផ្ទុះឡើង ។ កាលពីដើមសប្តាហ៍នេះអាជ្ញាធរបានហាមឃាត់ប្រជាជនមិនឲ្យចាកចេញពីទីក្រុងក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ។

មហាវិថីសំខាន់ៗដែលធ្វើដំណើរឆ្ពោះទៅទីក្រុងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងប៉េកាំងត្រូវបានបិទ ហើយការធ្វើដំណើររបស់អ្នកដំណើរឆ្លងកាត់ទីក្រុងត្រូវបានបញ្ឈប់ ។

ស្របពេលជាមួយគ្នានេះទីក្រុង Shijiazhuang ក៏កំពុងធ្វើតេស្តទ្រង់ទ្រាយធំលើប្រជាជនរបស់ខ្លួននៅទូទាំងទីក្រុងផងដែរ ។ កាលពីថ្ងៃសុក្រអាជ្ញាធរក្រុងបានប្រាប់ប្រជាជនថា ពួកគេត្រូវនៅផ្ទះយ៉ាងហោចណាស់ ៧ ថ្ងៃ បន្ទាប់ពីពួកគេបានធ្វើតេស្ត ។

ការទប់ស្កាត់នេះបានកើតឡើងមុនបុណ្យចូលឆ្នាំចិន នៅពេលដែលប្រជាជនចិនរាប់រយលាននាក់ធ្វើដំណើរឆ្លងកាត់ប្រទេសចិនដើម្បីមកលេងក្រុមគ្រួសារ និងមិត្តភក្តិ ខណៈអនុរដ្ឋមន្ត្រីសុខភាពជាតិលោក Zeng Yixin បានព្រមាននៅថ្ងៃសៅរ៍នេះថា ពិធីបុណ្យនេះអាចនឹងជួយបង្កើនហានិភ័យនៃការឆ្លងថ្មី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ កងទ័ពអាកាសចិនបញ្ចេញវីដេអូដំបូងនៃការរចនាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20

ចុចអាន ៖ ចិនរាយការណ៍អំពីការកើនឡើងនៃករណីឆ្លងកូវីដច្រើនបំផុតក្នុងរយៈពេល ៥ ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម