ព័ត៌មានអន្ដរជាតិ
ភរិយាលោក Trump កំពុងបាត់ខ្លួនយ៉ាងអាថ៌កំបាំង
ជំទាវទីមួយ Melania Trump បានបាត់ខ្លួនពីក្រសែភ្នែកសាធារណជនបន្ទាប់ពីកុបកម្មដ៏ធំនៅវិមាន Capitol ហើយលោកស្រីមិនត្រូវបានគេឮដំណឹងសោះ ចាប់តាំងពីថ្ងៃចូលឆ្នាំថ្មីមក។

មនុស្ស៥នាក់បានស្លាប់ចាប់តាំងពីអ្នកគាំទ្រលោក Donald Trump អុកឡុកអគារព្រឹទ្ធសភាអាមេរិកក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃពុធទី៦ខែមករា។
ស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងកុបកម្មនេះ ខណៈសមាជិកកងកម្លាំងឆ្មាំជាតិអាមេរិកជាង១,០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវដើម្បីបញ្ចប់ភាពវឹកវរ។

ហើយលោកស្រី Melania Trump បានដកខ្លួនឆ្ងាយបន្ទាប់ពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ។ លោកស្រីមិនបានបង្ហោះ Twitter អ្វីសោះចាប់តាំងពីថ្ងៃទី១ខែមករាមក ហើយមិនបានបង្ហោះ Instagram ទេចាប់តាំងពីថ្ងៃបុណ្យណូអែល។
Twitter ចុងក្រោយរបស់លោកស្រីដែលបានបង្ហោះនៅថ្ងៃចូលឆ្នាំថ្មីបានសរសេរថា “ជូនពរអ្នករាល់គ្នា #HappyNewYear!។ សូមឲ្យឆ្នាំ២០២១ ពោរពេញដោយពរជ័យ ភាពរីករាយ សុខភាពល្អនិងសន្តិភាពពេញមួយឆ្នាំ!”។

លោកស្រី Melania បានអវត្តមានពីពិធីជប់លៀងដ៏ចម្រូងចម្រាស មុនពេលមានកុបកម្មនៅវិមានកាពីតូលដោយអ្នកគាំទ្រលោក Trump។
លោកស្រី Melania ត្រូវបានគេឃើញចុងក្រោយ នៅពេលវិលត្រឡប់មកកាន់សេតវិមានតាមឧទ្ធម្ភាគចក្រនៅថ្ងៃចូលឆ្នាំសកល បន្ទាប់ពីចំណាយពេលវិស្សមកាលក្នុងរដ្ឋ Florida។

ក្រោយពេលចុះពីឧទ្ធម្ភាគចក្រ លោកស្រី Melania Trump បានបក់ដៃមួយភ្លែតហើយបន្ទាប់មក បានបាត់ខ្លួននៅខាងក្នុងអគារ។
គ្រប់គ្នាបានបង្ហោះ Twitter សួរថាតើ Melania បាត់ទៅទីណា។ មនុស្សម្នាក់សរសេរថា “តើ Melania នៅកន្លែងណា?។ នាងនៅតែបាត់ខ្លួន?”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ