Connect with us

ព័ត៌មានអន្ដរជាតិ

ភរិយាលោក Trump កំពុងបាត់ខ្លួនយ៉ាងអាថ៌កំបាំង

បានផុស

នៅ

ជំទាវទីមួយ Melania Trump បានបាត់ខ្លួនពីក្រសែភ្នែកសាធារណជនបន្ទាប់ពីកុបកម្មដ៏ធំនៅវិមាន Capitol ហើយលោកស្រីមិនត្រូវបានគេឮដំណឹងសោះ ចាប់តាំងពីថ្ងៃចូលឆ្នាំថ្មីមក។

មនុស្ស៥នាក់បានស្លាប់ចាប់តាំងពីអ្នកគាំទ្រលោក Donald Trump អុកឡុកអគារព្រឹទ្ធសភាអាមេរិកក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃពុធទី៦ខែមករា។

ស្ត្រីម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងកុបកម្មនេះ ខណៈសមាជិកកងកម្លាំងឆ្មាំជាតិអាមេរិកជាង១,០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវដើម្បីបញ្ចប់ភាពវឹកវរ។

ហើយលោកស្រី Melania Trump បានដកខ្លួនឆ្ងាយបន្ទាប់ពីព្រឹត្តិការណ៍ដ៏អាក្រក់នេះ។ លោកស្រីមិនបានបង្ហោះ Twitter អ្វីសោះចាប់តាំងពីថ្ងៃទី១ខែមករាមក ហើយមិនបានបង្ហោះ Instagram ទេចាប់តាំងពីថ្ងៃបុណ្យណូអែល។

Twitter ចុងក្រោយរបស់លោកស្រីដែលបានបង្ហោះនៅថ្ងៃចូលឆ្នាំថ្មីបានសរសេរថា “ជូនពរអ្នករាល់គ្នា #HappyNewYear!។ សូមឲ្យឆ្នាំ២០២១ ពោរពេញដោយពរជ័យ ភាពរីករាយ សុខភាពល្អនិងសន្តិភាពពេញមួយឆ្នាំ!”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Melania បានអវត្តមានពីពិធីជប់លៀងដ៏ចម្រូងចម្រាស មុនពេលមានកុបកម្មនៅវិមានកាពីតូលដោយអ្នកគាំទ្រលោក Trump។

លោកស្រី Melania ត្រូវបានគេឃើញចុងក្រោយ នៅពេលវិលត្រឡប់មកកាន់សេតវិមានតាមឧទ្ធម្ភាគចក្រនៅថ្ងៃចូលឆ្នាំសកល បន្ទាប់ពីចំណាយពេលវិស្សមកាលក្នុងរដ្ឋ Florida។

ក្រោយពេលចុះពីឧទ្ធម្ភាគចក្រ លោកស្រី Melania Trump បានបក់ដៃមួយភ្លែតហើយបន្ទាប់មក បានបាត់ខ្លួននៅខាងក្នុងអគារ។

គ្រប់គ្នាបានបង្ហោះ Twitter សួរថាតើ Melania បាត់ទៅទីណា។ មនុស្សម្នាក់សរសេរថា “តើ Melania នៅកន្លែងណា?។ នាងនៅតែបាត់ខ្លួន?”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម