Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់​ ថ្កោលទោស​ចិន​ ចំពោះ​សមយុទ្ធ​យោធាចុងក្រោយ​

បានផុស

នៅ

នៅថ្ងៃចន្ទទី០៩ខែមករានេះ កោះតៃវ៉ាន់ បានថ្កោលទោសចិន ចំពោះការធ្វើសមយុទ្ធយោធាលើកទី២របស់ខ្លួនជុំវិញកោះនេះក្នុងរយៈពេលតិចជាងមួយខែ ដោយក្រសួងការពារជាតិនិយាយថា ខ្លួនបានឃើញយន្តហោះចិនចំនួន ៥៧ គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបាននិងកំពុងបង្កើនសម្ពាធផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច។

ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន បានរៀបចំការល្បាតត្រៀមប្រយុទ្ធរួមគ្នា និងសមយុទ្ធប្រយុទ្ធជាក់ស្តែងនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដោយផ្តោតលើការវាយប្រហារដីគោក និងការវាយលុកតាមសមុទ្រ។

គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរួមគ្នា និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុរបស់កងកម្លាំងខាងក្រៅ និងកងកម្លាំងផ្តាច់ខ្លួនឯករាជ្យតៃវ៉ាន់។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានអះអាងថា ប្រទេសចិនកំពុងធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសមយុទ្ធនេះ ដោយនិយាយថា សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ និងតំបន់គឺជាការទទួលខុសត្រូវរួមរបស់តៃវ៉ាន់ និងចិន។

ការិយាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំហររបស់តៃវ៉ាន់គឺច្បាស់ណាស់ ដោយក្នុងនោះខ្លួននឹងមិនធ្វើឲ្យជម្លោះកើនឡើង ឬបង្កជម្លោះណាមួយនោះទេ ប៉ុន្តែនឹងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កងទ័ពចិន ធ្វើសមយុទ្ធ ក្នុងដែនទឹក និងដែនអាកាស តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម