ព័ត៌មានអន្ដរជាតិ
មកស្គាល់កាន់តែច្បាស់ កូនស្ដេចគ្រឿងញៀន El Chapo ដែលកំពុងអុកឡុកពេញទីក្រុង ម៉ិកស៊ិក
Ovidio Guzman Lopez ដែលគេហៅថា El Raton គឺជាសមាជិកជាន់ខ្ពស់ម្នាក់នៅក្នុងក្រុម Sinaloa Cartel ដែលជាក្រុមគ្រឿងញៀនដ៏ធំបំផុតក្នុងប្រទេសម៉ិកសិក ។ កាន់តែពិសេសទៅទៀត El Raton ម្នាក់នេះ គឺជាកូនស្តេចគ្រឿងញៀនដ៏ល្បីកក្រើកលំដាប់ពិភពលោកដែលបានជីកផ្លូវក្រោមដីរត់គេចចេញពីគុក នោះគឺលោកសេ្តចគ្រឿងញៀន El Chapo ។
ប៉ុន្តែទោះបីជា El Chapo ព្យាយាមរត់គេចយ៉ាងណាក៏ដោយ ជាអកុសលស្ដេចគ្រឿងញៀនរូបនេះក៏នៅតែប៉ូលិសចាប់បានដដែល ហើយធ្វើបត្យាប័នបញ្ជូនទៅដាក់គុកអស់មួយជីវិតនៅទឹកដីអាមេរិក ។
ងាកមកកាន់ El Raton វិញក៏មិនធម្មតានោះដែរ ដោយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នេះ លោកត្រូវបានប៉ូលិសម៉ិកសិកចាប់ខ្លួន បន្ទាប់ពីប្រើហិង្សាបាញ់បោះគ្នាជាមួយសមាជិកក្រុមក្នុងក្រុង Culiacan ។ សកម្មភាពទាំងអស់នេះហើយ ទើបលោកក៏ត្រូវបានគេមើលឃើញថា កំពុងដើរតាមគន្លងឪពុករបស់ខ្លួន ។
ដូច្នេះតើ El Raton ជានរណា ហើយមានប្រវត្តិយ៉ាងម៉េចទើបគេមើលឃើញថា កំពុងតែដើរតាមគន្លងឪពុករបស់គេ?
ឈ្មោះពិតគឺ Ovidio Guzman Lopez ដែលមានរហស្សនាមថា El Raton ឬ The New Mouse កើតនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ១៩៩០ ។ លោកគឺជាកូនម្នាក់ក្នុងចំណោមកូន ៤ នាក់ទៀតរបស់ស្តេចគ្រឿងញៀនម៉ិកសិក El Chapo ជាមួយប្រពន្ធទី ២ របស់លោកគឺអ្នកស្រី Griselda Lopez Perez ។
កើតនៅទីក្រុង Badiguarato រដ្ឋ Sinaloa ប្រទេសម៉ិកសិក, លោក Ovidio Guzman Lopez បានចូលសិក្សានៅសាលាឯកជនមួយកន្លែង ដែលគ្រប់គ្នាសុទ្ធតែបានស្គាល់ច្បាស់ពីអត្តសញ្ញាណរបស់ឪពុកលោក ។ ប៉ុន្តែចំពោះឈ្មោះ El Raton នេះ គឺត្រូវបានគេដាក់ឲ្យ បន្ទាប់ពីឪពុករបស់លោកបានហែកគុករត់ចេញមក អំឡុងពេលរូបលោកសិក្សាត្រឹមថ្នាក់ទី ៤ ។
ចាប់តាំងពីពេលនោះមក El Raton ក៏មិនខុសពីឪពុកគេនោះដែរ ដោយស្ថិតនៅវ័យជំទង់ រូបគេបានចូលប្រឡូកក្នុងជំនួញគ្រឿងញៀនទៅហើយ ។ បន្ទាប់ពីឪពុកគេត្រូវបានប៉ូលិសចាប់, El Raton ក៏ត្រូវបានដំឡើងតំណែងកាន់តែខ្ពស់នៅក្នុងក្រុម Sinaloa Cartel និងកាន់កាប់ជំនួញជាច្រើន ជំនួសឳពុកគេ ។
ជាមួយគ្នានោះ គេក៏ធ្លាប់ដឹកនាំក្រុមអង្គការឧក្រិដ្ឋកម្មឆ្លងដែន Guzman Lopez ជាមួយបងប្រុសគេឈ្មោះ Joaquin ក៏ដូចជាវិនិយោគលើការទិញកញ្ឆា និងកូកាអ៊ីននៅក្នុងប្រទេសកូឡុំប៊ី ហើយនាំចូលសារធាតុអេពីនេព្រីន ពីអាហ្សង់ទីនចូលក្នុងប្រទេសម៉ិកស៊ិក ដើម្បីផលិតមេតំហ្វេតាមីន ។
El Raton ជាឧក្រិដ្ឋជនដែលគេតាមចាប់បំផុត
បន្ទាប់ពីចាប់ខ្លួន El Chapo ដែលជាឪពុកមក, El Raton ជាមួយបងប្រុស ២ នាក់ទៀត ត្រូវបានកាន់តំណែងជាអ្នកដឹកនាំក្រុម Sinaloa Cartel និងមើលការខុសត្រូវលើមន្ទីរពិសោធន៍គ្រឿងញៀនចំនួន ១១ នៅរដ្ឋ Sinaloa ។ នៅឆ្នាំ ២០១៨ ចៅក្រមសហព័ន្ធនៅក្នុងតំបន់ Columbia របស់អាមេរិកបានចោទប្រកាន់ El Raton ពីបទសមគំនិតក្នុងការជួញដូរគ្រឿងញៀនដូចជា កញ្ឆា កូកាអ៊ីន ជាតិអេពីនេព្រីន ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក៏នាំសារធាតុហ្វេនតានីល ចូលទៅក្នុងទឹកដីអាមេរិកថែមទៀតផងដែរ ។
មិនត្រឹមតែលក់គ្រឿងញៀនទេ El Raton ក៏សម្លាប់មនុស្សយ៉ាងសាហាវផងដែរ ។ បើតាមក្រសួងការបរទេសអាមេរិកចុះផ្សាយថា El Raton បានបញ្ជាឲ្យប្រហារជីវិតអ្នកស៊ើបការណ៍ និងសម្លាប់អ្នកចម្រៀងម៉ិកស៊ិកដ៏ពេញនិយម បន្ទាប់បដិសេធមិនច្រៀងក្នុងពិធីមង្គលការរបស់លោកជាមួយនាង Adriana Meza Torres ។
នៅក្នុងឆ្នាំ ២០២១ ក្រសួងការបរទេសអាមេរិកបានប្រកាសផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លារសម្រាប់ជនទាំងឡាយណាផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោស El Raton ។
ចំណែកនៅខែតុលា ឆ្នាំ ២០១៩ កងកម្លាំងសន្តិសុខម៉ិកស៊ិកបានចាប់ខ្លួន El Raton មកឃុំឃាំង បន្ទាប់ពីយោធាម្នាក់ បានប៉ះទង្គិចជាមួយកងការពារក្រុមគ្រឿងញៀន Sinaloa Cartel ។ បន្ទាប់ពីចាប់ El Raton មក សមាជិកជាច្រើន នាក់របស់ក្រុមនេះ និងប្រដាប់ដោយកាំភ្លើង បានលើកគ្នាមកឡោមព័ន្ធក្នុងទីក្រុង Culiacan ហើយបានបាញ់តបតគ្នាជាមួយប៉ូលិសដើម្បីរំដោះមេរបស់គេផ្អើលពេញទីក្រុង ហើយភាពវឹកវរនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ ត្រូវបានគេស្គាល់ថាជា សមរភូមិ Culiacan ឬ “El Culiacanazo” ។
ដោយឡែក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ នេះ ប៉ូលិសបានចាប់ខ្លួន El Raton ជាថ្មីម្តងទៀត និងបានជំរុញឲ្យមានការបាញ់ប្រហារគ្នាដ៏កក្រើកជាមួយក្រុមគ្រឿងញៀន Sinaloa Cartel នៅក្នុងទីក្រុង Culiacan ដែលនាំឲ្យមនុស្ស ២៩ នាក់បានស្លាប់ ខណៈ ២១ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន បន្ទាប់ពីសមាជិកក្រុមជួញដូរគ្រឿងញៀនបានលួច និងដុតរថយន្តប្រហែល ២៥០ គ្រឿង ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ក្រុមកូនស្ដេចគ្រឿងញៀន El Chapo កំពុងបង្កការបង្ហូរឈាមសម្លាប់មនុស្ស ២៩ នាក់ (មានវីដេអូ)
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត