Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ចេញការព្រមានអំពីរលកយក្សស៊ូណាមិ និងជម្លៀសប្រជាជន ក្រោយរញ្ជួយដីខ្លាំងក្លា

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ី បានចេញការព្រមានអំពីរលកយក្សស៊ូណាមិ រយៈពេលជិតបីម៉ោងបន្ទាប់ពីការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ វាយប្រហារកោះ Tanimbar មុនម៉ោង៣ទៀបភ្លឺ ថ្ងៃអង្គារទី១០ខែមករានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារភូគព្ភសាស្ត្រ BMKG របស់ប្រទេស បានប្រកាសថា ការរញ្ជួយដីដ៏ខ្លាំងនេះ មានជម្រៅ ៩៥គីឡូម៉ែត្រ ហើយអាជ្ញាធរបានជម្លៀសប្រជាជន។

ពេលនេះ មន្ត្រីអ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយ BNPB របស់ប្រទេសឥណ្ឌូណេស៊ី កំពុងពិនិត្យមើលទំហំនៃផលប៉ះពាល់ ប៉ុន្តែរបាយការណ៍ដំបូងបានបង្ហាញអំពីការខូចខាតមធ្យមដល់អគារ។

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានរបាយការណ៍ជាក់ស្តែងអំពីចំនួនអ្នកស្លាប់ និងរបួសនៅឡើយទេ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី ជួបប្រទះនឹងការរញ្ជួយដីជាញឹកញាប់ ដោយសារតែទីតាំងរបស់ខ្លួនស្ថិតនៅលើខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក “Ring of Fire” ដែលជាកន្លែងផ្ទាំងតិចតូនិក បុកគ្នា។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារខេត្តជ្វាខាងលិច ដោយបានសម្លាប់មនុស្សចំនួន៦០២នាក់។

ការរញ្ជួយដីដ៏ធំមួយនៅកោះស៊ូម៉ាត្រាកាលពីថ្ងៃទី២៦ខែធ្នូឆ្នាំ២០០៤ បានបណ្តាលឲ្យមានរលកយក្សស៊ូណាមិ ក្នុងមហាសមុទ្រឥណ្ឌាដែលបានសម្លាប់មនុស្សជាង ២៣ម៉ឺននាក់ រហូតដល់ប្រទេសស្រីលង្កា ឥណ្ឌានិងថៃ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters, Deccan Herald

ចុចអាន៖ គ្រោះរញ្ជួយដីថ្មីទៀត វាយប្រហារ ឥណ្ឌូណេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម