ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលឡាវ ទទូចឲ្យប្រជាជនប្រយ័ត្នជំងឺកូវីដ១៩ រលកទី២
ក្រសួងសុខាភិបាលឡាវនៅថ្ងៃសៅរ៍នេះ បានជំរុញឲ្យប្រជាជនទូទាំងប្រទេសរក្សាការប្រុងប្រយ័ត្ននិងសម្របខ្លួនទៅនឹងស្ថានភាពថ្មី ដើម្បីចៀសវាងរលកទី២នៃការផ្ទុះជំងឺកូវីដ១៩។
Latsamy Vongkhamsao អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលស្ថិតក្រោមក្រសួងសុខាភិបាលឡាវ បានថ្លែងនៅក្នុងសន្និសីទកាសែតថា ហានិភ័យនៃជំងឺកូវីដ១៩រលកទី២នៅតែមានសម្រាប់ប្រទេសឡាវ ប្រទេសជិតខាងមួយចំនួននៅតែបន្តប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនេះ។
Latsamy និយាយថា ប្រជាជនឡាវនៅទូទាំងប្រទេស គួរតែបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការបង្ការ ហើយវាចាំបាច់ណាស់ដែលមនុស្សគ្រប់រូបនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ គោរពយ៉ាងតឹងរ៉ឹងនូវគោលការណ៍ណែនាំថ្មី។
កាលពីថ្ងៃសុក្រ មនុស្សសរុប២,៨៩៤នាក់បានចូលប្រទេសឡាវតាមរយៈច្រកព្រំដែនអន្តរជាតិ។ កម្តៅរបស់អ្នកចូលប្រទេសឡាវ ត្រូវបានពិនិត្យហើយគ្មាននរណាម្នាក់បង្ហាញរោគសញ្ញាគ្រុនក្តៅឡើយ។
ចំនួនករណីកូវីដដែលត្រូវបានបញ្ជាក់ក្នុងប្រទេសឡាវ នៅតែមានចំនួន៤១ករណីដោយក្នុងនោះ ៤០ករណីបានជាសះស្បើយ។
ប្រទេសឡាវបានបញ្ជាក់អំពីករណីកូវីដដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៤ខែមីនាឆ្នាំមុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត