Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយមានអ្នកស្លាប់ច្រើនឡើងៗ អង់គ្លេសអនុម័តប្រើប្រាស់វ៉ាក់សាំងកូវីដទីបី

បានផុស

នៅ

រដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃសុក្របានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលបង្កើតដោយក្រុមហ៊ុន Moderna សម្រាប់ប្រើប្រាស់នៅទីនោះដែលធ្វើឲ្យវាក្លាយជាការអនុម័តទីបីនៅក្នុងប្រទេសនេះ ។

ការអនុម័តនេះកើតឡើងស្របពេលដែលប្រទេសអង់គ្លេសបានកត់ត្រាទាំងការកើនឡើងនូវករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ ១៩ និងចំនួនអ្នកស្លាប់ខ្ពស់បំផុត ។

រដ្ឋាភិបាលអង់គ្លេសបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៦៨,០៥៣ ករណី និងអ្នកស្លាប់ ១,៣២៥ នាក់កាលពីថ្ងៃសុក្រដែលជាកំណត់ត្រាខ្ពស់ក្នុងមួយថ្ងៃចាប់តាំងពីរោគរាតត្បាតកើតឡើង ។

ទីភ្នាក់ងារផ្នែកវេជ្ជសាស្ត្រ និងផលិតផលថែរក្សាសុខភាព (MHRA) បានផ្តល់ការគាំទ្រសម្រាប់ការអនុម័តនេះ បន្ទាប់ពីទទួលបានការប្រឹក្សាពីគណៈកម្មការឯករាជ្យស្តីពីឱសងមនុស្ស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត June Raine នាយកប្រតិបត្តិទីភ្នាក់ងារ MHRA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការអនុម័តនេះនាំមកនូវព័ត៌មានលើកទឹកចិត្តដល់សាធារណៈជន និងវិស័យថែទាំសុខភាព ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទី ៣ ត្រូវបានអនុម័តសម្រាប់ការផ្គត់ផ្គង់ បន្ទាប់ពីមានការវាយតម្លៃដ៏រឹងមាំ និងហ្មត់ចត់នូវរាល់ទិន្នន័យទាំងអស់ដែលត្រូវសម្រេចបាន ហើយខ្ញុំមានមោទនភាពដែលទីភ្នាក់ងារនេះបានជួយធ្វើឲ្យរឿងនេះក្លាយជាការពិត” ។

កាលពីខែមុនមន្រ្តីសុខាភិបាលអង់គ្លេសបានអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ប្រើប្រាស់ដើម្បីការពារប្រជាជនប្រឆាំងនឹងមេរោគនេះ ខណៈកាលពីថ្ងៃចន្ទអ្នកជំនាញផ្នែកសុខភាពបានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងមួយទៀតដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះអង់គ្លេសមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ២,៩៥៧,៤៧២ ករណី និងមានអ្នកស្លាប់ចំនួន ៧៩,៨៣៣ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ UPI

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម