Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋកាលីហ្វ័រញ៉ា បញ្ជាជម្លៀសមនុស្សជិត ១ម៉ឺននាក់ជាបន្ទាន់ ខណៈរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះ (មានវីដេអូ)

បានផុស

នៅ

មន្ត្រីនៅក្នុងតំបន់ Santa Barbara នៃរដ្ឋកាលីហ្វ័រញ៉ា បានចេញបញ្ជាជម្លៀសជាបន្ទាន់សម្រាប់ទីក្រុង Montecito ដែលលិចទឹក ខណៈភ្លៀងធ្លាក់ឥតឈប់ និងខ្យល់បក់ខ្លាំង នៅតែបន្តវាយប្រហារឆ្នេរសមុទ្រភាគខាងលិច សហរដ្ឋអាមេរិក។

មនុស្សជិត ១ម៉ឺននាក់ ត្រូវបានគេជំរុញឲ្យផ្លាស់ទីលំនៅនៅក្នុង និងជុំវិញតំបន់ឆ្នេរដ៏សម្បូរបែបនេះ។

លោក Bill Brown តម្រួតតំបន់ Santa Barbara បានពន្យល់កាលពីថ្ងៃចន្ទទី០៩ខែមករាថា ការសម្រេចចិត្តជម្លៀសនេះគឺ ដោយសារតែអត្រាភ្លៀងធ្លាក់ខ្ពស់ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានប្រកាសដាក់ក្នុងគ្រាមានអាសន្នរបស់សហព័ន្ធ ខណៈរងគ្រោះដោយសារព្យុះ។ ទឹកភ្លៀង បានធ្លាក់ក្នុងកម្រិតខ្លាំង នៅតាមតំបន់ដែលងាយរងគ្រោះដោយសារគ្រោះរាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

មន្ត្រីមកពីការិយាល័យអភិបាលរដ្ឋ បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន១៤នាក់ ដោយសារខ្យល់ព្យុះ ខណៈអ្នកស្រុកជួបប្រទះនឹងទឹកជំនន់ បង្គោលភ្លើង និងដើមឈើត្រូវដួលរលំ។

ការបញ្ជាឲ្យជម្លៀសនៅទីក្រុង Montecito គឺធ្វើឡើងជិត៥ឆ្នាំ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានការរអិលបាក់ដីសម្លាប់មនុស្ស ២៣នាក់នៅក្នុងទីក្រុងនេះ កាលពីឆ្នាំ២០១៨។

បទបញ្ជាជម្លៀសថ្ងៃចន្ទក៏កើតឡើងផងដែរ មួយថ្ងៃមុនខួបនៃការបាក់ដីឆ្នាំ២០០៥ ដែលបានបំផ្លិចបំផ្លាញសហគមន៍តូចមួយនៃទីក្រុង La Conchita ដោយកម្ទេចផ្ទះរាប់សិបខ្នង និងបណ្តាលឲ្យមនុស្ស១០នាក់ស្លាប់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ កាលីហ្វ័រញ៉ា ក្លាយជារដ្ឋអាមេរិកដំបូងគេ តម្រូវឲ្យគ្រូបង្រៀនចាក់វ៉ាក់សាំង និងធ្វើតេស្តរកកូវីដ ជាប្រចាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ៦ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច២ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

Sokha Hotels

ព័ត៌មានពេញនិយម