ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ចូលជ្រកកោនជាមួយគណបក្សថ្មី ដើម្បីស្វែងរកអាណត្តិទី ២
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចូលរួមជ្រកកោនជាមួយគណបក្សនយោបាយថ្មីដើម្បីស្វែងរកការកាន់តំណែងមួយអាណត្តិទៀតនៅក្នុងការបោះឆ្នោតថ្នាក់ជាតិនាខែឧសភា ឆ្នាំ ២០២៣ នេះ ។
ថ្លែងនៅក្នុងការបង្ហាញខ្លួនក្នុងមហាសន្និបាតគណបក្សបង្រួបបង្រួមជាតិថៃ (United Thai Nation) កាលពីថ្ងៃចន្ទ លោក Prayut បាននិយាយថា លោកចង់បន្តដោះស្រាយបញ្ហាជាច្រើនដែលប្រទេសកំពុងជួបប្រទះ ប្រសិនបើឱកាសជាប់ឆ្នោតជានាយករដ្ឋមន្ត្រីកើតឡើងម្ដងទៀតលើរូបលោក ។
អតីតមេទ័ពរូបនេះបានដឹកនាំរដ្ឋប្រហារក្នុងឆ្នាំ ២០១៤ ហើយបានក្លាយជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ។ ក្រោយមកលោកបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតសកលនៅឆ្នាំ ២០១៩ ។
ក្រោមការសម្រេចរបស់តុលាការធម្មនុញ្ញក្នុងឆ្នាំ ២០២២ លោក ប្រាយុទ្ធ នឹងត្រូវបានអនុញ្ញាតឲ្យធ្វើជានាយករដ្ឋមន្ត្រីត្រឹមឆ្នាំ ២០២៥ ប៉ុណ្ណោះ បើទោះជាលោកឈ្នះបោះឆ្នោតលើកនេះទៀតក៏ដោយ ។ កត្តានេះហើយដែលត្រូវបានគេមើលឃើញថា ជាហេតុផលមួយសម្រាប់ការធ្លាក់ចុះប្រជាប្រិយភាពរបស់លោក ប្រាយុទ្ធ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ