Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ទទួលស្វាគមន៍អ្នកទេសចរ ចិន ក្រុមដំបូងចូលក្នុងប្រទេសយ៉ាងឱឡារិក

បានផុស

នៅ

ថៃបានរៀបចំពិធីដ៏ឱឡារិកមួយនៅឯអាកាសយាន្តដ្ឋានអន្តរជាតិ ដើម្បីទទួលស្វាគន៍ភ្ញៀវទេសចរចិនក្រុមដំបូង ដែលចូលមកកំសាន្តក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីចិន​ដកចេញច្បាប់រឹតបន្តឹងជំងឺ​កូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនោះគេឃើញមាន លោកឧបនាយករដ្ឋមន្ត្រី Anutin Charnvirakul និងអ្នកផ្សេងទៀតបានមកទទួលស្វាគមន៍អ្នកដំណើរជាង ២០០ នាក់ដែលបានមកដល់ប្រទេសថៃតាមជើងហោះហើរពីទីក្រុង Xiamen ប្រទេសចិនកាលពីថ្ងៃចន្ទ ។

បន្ទាប់ពីចិន​ដាក់ចេញវិធានការរឹតត្បិតការធ្វើដំណើរ ក្រោមគោលនយោបាយ “សូន្យកូវីដ” បានធ្វើឲ្យទេសចរ​មកលេងនៅថៃ ធ្លាក់ចុះជាខ្លាំង ខណៈអ្នកទេសចរចិនដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃ មុនពេលជំងឺរាតត្បាតក្នុងឆ្នាំ ២០១៩ មានចំនួនប្រហែល ១១ លាននាក់ ឬជិត ៣០ ភាគរយនៃអ្នកធ្វើដំណើរចូលមកកំសាន្តទាំងអស់ ។

ទន្ទឹមនោះ ដោយសារវិស័យទេសចរណ៍ គឺជាឧស្សាហកម្មដ៏សំខាន់របស់ប្រទេសថៃ រដ្ឋាភិបាលគ្រោងនឹងបង្កើនចំនួនហោះហើរបន្ថែម ដើម្បីជំរុញសេដ្ឋកិច្ចរបស់ប្រទេស ស្របពេលទីក្រុងប៉េកាំងក៏បានបញ្ចប់គោលនយោបាយកូវីដរបស់ខ្លួនផងដែរ ។

បើទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក បានបន្តដាក់ការរឹតត្បិតក្នុងរូបភាពផ្សេងៗគ្នាសម្រាប់ទេសចរមកពីប្រទេសចិន ជាពិសេសគឺលទ្ធផលតេស្តអវិជ្ជមានកូវីដ បន្ទាប់ពីចិនបានផ្ទុះឆ្លងនៅក្នុងប្រទេសសាជាថ្មី ។

ប៉ុន្តែចំពោះប្រទេសថៃវិញ គឺរដ្ឋាភិបាលបានបើកស្វាគមន៍ជានិច្ចចំពោះអ្នកទេសចរមកពីប្រទេសចិន ជាពិសេសគឺមិនចាំបាច់មានលិខិតបញ្ជាក់ពីកូវីដអ្វីនោះឡើយ ៕

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ លោក ប្រាយុទ្ធ ចូលជ្រកកោនជាមួយគណបក្សថ្មី ដើម្បីស្វែងរកអាណត្តិទី ២

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម