ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ សុំឲ្យ អាល្លឺម៉ង់ ជួយរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានអំពាវនាវឲ្យប្រទេសអាល្លឺម៉ង់ ជួយរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមាជិកសភាជាន់ខ្ពស់ទីក្រុងបែរឡាំង ដែលបំពេញទស្សនកិច្ចកោះនេះនៅថ្ងៃអង្គារទី១០ខែមករា។

កោះតៃវ៉ាន់ ដែលចិនអះអាងថាជាទឹកដីរបស់ខ្លួន កំពុងស្វះស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តប្រជាធិបតេយ្យលោកខាងលិច ស្របពេលប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធារបស់ចិន រួមទាំងសមយុទ្ធសង្គ្រាម ដែលរៀបចំឡើងដោយទីក្រុងប៉េកាំង នៅជិតកោះនេះកាលពីខែសីហាផងដែរ។
ខណៈជួបជាមួយលោកស្រី Marie-Agnes Strack-Zimmermann ប្រធានគណៈកម្មាធិការការពារសភារបស់ប្រទេសអាល្លឺម៉ង់ និងជាសមាជិកនៃគណបក្ស Free Democrats របស់អធិការបតី Olaf Scholz, លោកស្រី Tsai បាននិយាយថា នៅចំពោះមុខការពង្រីកអំណាចផ្តាច់ការ លទ្ធិប្រជាធិបតេយ្យត្រូវតែឈរជាមួយគ្នា។

លោកស្រីបន្តថា “ចាប់ពីឆ្នាំក្រោយទៅ សេវាយោធាជាកាតព្វកិច្ចរបស់កោះតៃវ៉ាន់ នឹងបន្តដល់មួយឆ្នាំទៀត។ នេះនឹងពង្រឹងសមត្ថភាពការពារជាតិរបស់យើង និងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការការពារមាតុភូមិរបស់យើង និងការពារលទ្ធិប្រជាធិបតេយ្យ។ យើងទន្ទឹងរង់ចាំតៃវ៉ាន់ អាល្លឺម៉ង់ និងដៃគូប្រជាធិបតេយ្យផ្សេងទៀត រួមគ្នារក្សាសណ្តាប់ធ្នាប់ និងវិបុលភាពក្នុងតំបន់”។
ថ្វីបើអាល្លឺម៉ង់ ក៏ដូចជាប្រទេសភាគច្រើនទៀត គ្មានទំនាក់ទំនងការទូតផ្លូវការជាមួយកោះតៃវ៉ាន់ក៏ដោយ ប៉ុន្តែទីក្រុងបែរឡាំង កំពុងធ្វើការលើយុទ្ធសាស្រ្តថ្មីមួយ ដោយដកឃ្លាទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន និងមានបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើមហាអំណាចសេដ្ឋកិច្ចរបស់អាស៊ីមួយនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters

-
KPT+៣ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់